ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីសហរដ្ឋអាមេរិកប្តេជ្ញាសាងសង់ជញ្ជាំងព្រំដែនប៉ុន្តែប្រទេសមិុចស៊ីកូមិនចំណាយប្រាក់

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែសីហា បានប្រកាសថា លោកបានប្តេជ្ញាសាងសង់ជញ្ជាំងព្រំដែន ហើយសភា ត្រូវតែរិះរកវិធីសាស្ត្រ ដើម្បី ចំណាយទៅលើការសាងសង់ទាំងនោះ។ ព្រំដែនមិុចស៊ីកូគឺជា ទីតាំងនៃ ការហូរចូលបទល្មើសនៅក្នុងសហរដ្ឋអាមេរិក។

ប្រធានាធិបតីដូណាល់ ត្រាំបានព្រមាន ថា មិុចស៊ីកូ និងកាណាដា ប្រសិនបើ ប្រទេសទាំងពីរ បន្តផ្តល់ផលលំបាកនៅ ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម លោកនឹង បោះបង់ចោលគម្រោង កែទម្រង់ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី NAFTA ។

បញ្ហាទាំងពីរខាងលើ កំពុងបង្កវិវាទ រវាងលោកត្រាំនឹង តំណាងរាស្ត្រ ព្រម ទាំងប្រទេស ជិតខាង។ ប៉ុន្តែ តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ នៅតែគាំទ្រ ដល់អ្វីដែលលោកត្រាំបាន សន្យាពេល ឃោសនាបោះឆ្នោត។

ចំណែកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បាន ប្រឆាំងទៅនឹងសកម្មភាពខាងលើរបស់លោកត្រាំ ដោយការសាងសង់នោះត្រូវចំណាយប្រាក់ច្រើន។ ទី ប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតី​អាមេរិក លោក Tom Bossert បានព្យា យាមបកស្រាយ វិវាទខាងលើ ដើម្បីឲ្យ គម្រោងរបស់លោកត្រាំបានសម្រេច។

កាលពីថ្ងៃទី២៧ខែសីហា ក្រសួងការ បរទេសមិុចស៊ីកូ បានបញ្ជាក់ថា រដ្ឋាភិ បាលនិង ពលរដ្ឋ មិនចំណាយប្រាក់ទៅលើ ការសងសង់ ជញ្ជាំងខាងលើនោះឡើយ ។

រដ្ឋាភិបាលរបស់លោកត្រាំ បានចាត់​ទុកថា មានតែការសងសង់ជញ្ជាំងព្រំដែនប៉ុណ្ណោះទើបអាចទប់ស្កាត់បទល្មើសឆ្លងព្រំដែនបាន ក្នុងនោះមានទាំងការជួញដូរគ្រឿងញៀនផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖