ព័ត៌មានទាន់ហេតុការណ៍៖

លោកទុំ ណូ ប្រធានសាខាគយរដ្ឋាករ ខេត្តព្រះសីហនុដឹកនាំមន្ត្រីក្រោមឱវាទចុះឆែកឆេរក្នុងទីតាំងអាជីវកម្មដ្ឋាន ទិញ_លក់ទោចក្រយាន យាន្តយន្តចំនួន១៣កន្លែង ក្នុងក្រុងព្រះសីហនុ ដែលសង្ស័យគេចពន្ធនាំចូល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកទុំ ណូ ប្រធានសាខាគយរដ្ឋាករ ខេត្តព្រះសីហនុបានឲ្យដឹងថា ដោយអនុវត្តទៅតាមដីកាបង្កប់ឲ្យចាត់ការឆែឆេរលំនៅដ្ឋានឬ រុករកវត្ថុតាងលេខ២២៣៣ .ត.ព.រ/១៧ ដែលចុះហត្ថលេខាដោយលោកកែវ មុនី អនុប្រធានសាលាតំបូងខេត្តព្រះសីហនុ និងលិខិតលេខ១៩៤៤ អ.ក/១៧ ចុះថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៧ របស់តំណាងអយ្យការអមសាលាតំបូងខេត្តព្រះសីហនុ ដែលបានសម្រេចឲ្យមន្ត្រីនគរបាលយុត្តិធម៌ នៃសាខាគយរដ្ឋាករ ខេត្តព្រះសីហនុដឹកនាំដោយលោកទុំ ណូប្រធានសាខាគយខេត្តព្រះសីហនុដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តព្រះសីហនុ និងមានកិច្ចសហការណ៍ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានចុះឆែកឆេរនៅក្នុងទីតាំងចំនួន១៣កន្លែងតា

មដីកាសម្រេចខាងលើ ជាលទ្ធផលសមត្ថកិច្ចគយរដ្ឋាករបានរកឃើញម៉ូតូចម្រុះម៉ាក ដែលគេចពន្ធគយនាំចូលតាមច្រករបៀងដោយខុសច្បាប់ចំនួន ៤៦គ្រឿង។

លោកទុំ ណូបានបញ្ជាក់ឲ្យដឹងថា ចំនួនម៉ូតូ ដែលរកឃើញថា ល្មើសច្បាប់ខាងលើត្រូវបានធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកនៅសាខាគយរដ្ឋាករខេត្តព្រះសីហនុរង់ចាំម្ចាស់ចូលខ្លួនទៅបង់ពន្ធ និងផាកពិន័យទៅតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖