ក្លិប Ajax បានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិហុល្លង់ Siem de Jong ពីក្លិប Newcastle ក្នុងតម្លៃ៤លានផោនមកលេងជាលើកទី២។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពីក្រុម Magpies មកកាន់ក្លិប Ajax ក្នុងឆ្នាំ២០១៤ លើកិច្ចសន្យារយៈពេល៦ឆ្នាំប៉ុន្តែមិនបានលេងច្រើនទេដោយសារតែមានបញ្ហារបួស។
រូបគេបានបង្ហាញខ្លួនត្រឹមតែ២៦លើកប៉ុណ្ណោះដែលភាគច្រើនជាកីឡាករបម្រុងប៉ុន្តែលេងបាន ២៣ដងក្នុងអំឡុងពេលខ្ចីជើងនៅឯក្លិប PSV Eindhoven កាលពីរដូវកាលមុន ៕ ដេវីត