ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីហ្គេម៖ អត្តពលិកកម្ពុជាទាំងអស់បានរួមចំណែកក្នុងការរក្សានូវចំណាត់ថ្នាក់លេខរៀងទី៨

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរចំពោះកីឡាករប្រដាល់គុនខ្មែរ ឃុម ឌីម៉ា(ឃឹម ឌីម៉ា) និងកីឡាការិនី ស៊ន សៀវមី ដែលបានខិតខំប្រឹងប្រែងរហូតឈ្នះមេដាយមាស ម្នាក់១គ្រឿង កាលពីរសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៧ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី ខណៈដែលអត្តពលិកកម្ពុជាទាំងអស់បានរួមចំណែកក្នុងការរក្សានូវចំណាត់ថ្នាក់លេខរៀងទី៨ ពោលគឺនៅលើ ប្រទេសឡាវ និងប៊ុយណេរ និងទីម័រខាងកើត។

សម្តេចតេជោបានសរសេរនៅលើ Facebookផ្លូវការរបស់សម្តេចក្នុងន័យដើមថា “ខ្ញុំសូមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវមី ដែលប្រកួតឈ្នះកីឡាការិនី មកពីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម SEA Gamesលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធិ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយ “ខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសា ដទៃទៀតទទួលបានជោគជ័យ ដូចគ្នានៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា មេដាយមាសទាំង ដែលកម្ពុជាទទួល ទី១-ប្រភេទកីឡាប៉េតង់ រកបានដោយកីឡាការិនី កេ ឡេង និង កីឡាការិនី អ៊ុក ស្រីមុំ លើកវិញ្ញាសារប្រកួត២នាក់ទល់២នាក់។ មេដាយមាសទី២- រកបានដោយកីឡាករ ឃុម ឌីម៉ា ប្រភេទកីឡាប្រដាក់គុនខ្មែរ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម បន្លប់វាយឲ្យកីឡាករ ហ្វីលីពីន ឲ្យសន្លប់ក្នុងទឹកទី២ និង មេដាយមាសទី៣-រកបានដោយកីឡាការិនី ស៊ន សៀវមី ប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសាប្រយុទ្ធ៧៣គីឡូក្រាម ។ ចំណែកមេដាយប្រាក់ចំនួន២គ្រឿង រកបានដោយាកីឡាករ ម៉ឺន សុភា ប្រភេទកីឡាប្រដាក់គុនខ្មែរ និង ប្រភេទកីឡាប៉េតង់ និង មេដាយសំរឹទ្ធិចំនួន១២គ្រឿង រកបានលើប្រភេទកីឡា មួយចំនួនដែលកម្ពុជា បានបញ្ជូនអត្តពលិក ទៅចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយពីព្រឹត្តិការណ៍ដែលលេងរយៈពេល២ឆ្នាំម្តង កម្រោតតំបន់ ៕ សារីម


ចែករំលែក៖