ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ត្រូវចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចយកលុយអស់ជិត៦០០ដុល្លារ ហើយជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់ មានស្ត្រី០៣តាមបណ្តោយផ្លូវ២០០៤ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅ ដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៍បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាក់ឌ្រឹមសង់ និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។

ប្រភពដ ដែលបានប្រាប់ទៀតថា ខណៈដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរ និងជនរងគ្រោះមកដល់ និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញ និងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។ ប៉ុន្តែក្រោយជនទាំងបីចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថា នៅក្នុងកាបូប ដែលបាត់មានទូរស័ព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ ៤០០ដុល្លារ និងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លាររ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានកំពុងពិនិត្យនៅកន្លែងឃ្លាំងខាងលើ និងកំពុងឆែកកាមរ៉ាសុវត្តិភាពរួចមកបានឃាត់ខ្លួនជនសង្ស័យ២ពាក់ព័ន្ធករណីឆក់ និងប្រើប្រាស់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួន១ឈ្មោះ លី មិញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ២ឈ្មោះ ឆេម រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដទាំង២នាក់នេះស្នាក់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ហើយបច្ចុប្បន្នសមត្ថកិច្ចកំពង់ស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យបន្តទៀត៕ តុង សីហា


ចែករំលែក៖