ព័ត៌មានទាន់ហេតុការណ៍៖

ព្រះវិហារព្រះពុទ្ធសាសនាបុរាណសង់ក្នុងឆ្នាំ១៩៦០ ត្រូវបានវាយកម្ទេចរាបដល់ដី

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ព្រះវិហារបុរាណខ្មែរមួយក្នុងខេត្តកំពង់ធំ ត្រូវបានវាយកម្ទេចចោលរាបដល់ដីទាំងស្រុងដោយមិនដឹងពីមូលហេតុ ជុំវិញការវាយកម្ទេចនេះនៅឡើយទេ ។

ព្រះវិហារនេះត្រូវបានសាងសង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយម កាលព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ទ្រង់គង់ជាព្រះប្រមុខរដ្ឋ ។

បន្ទាប់ពីវាយកម្ទេចដោយជោគជ័យ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ ត្រូវបានលោក ព្រាប ច័ន្ទម៉ារ៉ា (Preap Chanmara) បង្ហាញរូបគំនូរជាច្រើនផ្ទាំង ដែលបានគូរលើជញ្ជាំងព្រះវិហារ កាល ពីអំឡុងឆ្នាំ ១៩៦០ ។

លោក ព្រាប ច័ន្ទម៉ារ៉ា (Preap Chanmara) បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា គំនូរជាប្រវត្តិសាស្ត្រនៅវត្តកំពង់ធំ គូរនៅឆ្នាំ១៩៦០ មានរូបអ្នកដឹកនាំល្បីៗលើលោកសម័យនោះ ដែលមាន ទំនាក់ទំនង ជាមួយខ្មែរ ដូចជា ចិន, រុស្សុី, អាមេរិក, ឥណ្ឌា, ឥណ្ឌូនេស៊ី, ភូមា និងព្រះ ឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ។ល។ ដែលអ្នកស្រាវជ្រាវខ្មែរនិងបរទេសចាប់ អារម្មណ៍សិក្សា ត្រូវគេវាយកម្ទេចឲ្យវិនាស អន្តរាយ (ក្នុងព្រះវស្សា និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ) ។

លោកបន្តថា រូបមួយផ្ទាំងក្នុងចំណោមគំនូរក្នុងព្រះវិហារវត្តកំពង់ធំ ដែលវិនាស សាបសូន្យទៅ (២៨ ខែ សីហា)។ ប្រសិន បើគេរក្សាទុកជាផ្ទាំងៗ ក៏ល្អជាងកម្ទេច ចោលឲ្យទៅជាផេះផង់ដែរ។មើលរូបថត និងអានចំណង ជើងលើរូបថតនេះសង្វេគវប្បធម៌រងឧក្រិដ្ឋកម្ម ។

លោក សៅ ពុធពង្ស អ្នកនិយមបញ្ចេញមតិនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏បានចោទជាចម្ងល់ថា តើការ វាយបំផ្លាញផ្ទាំងគំនូរបុរាណ និងព្រះវិហារពុទ្ធសាសនាមួយនៅក្រុងកំពង់ធំខេត្តកំពង់ធំ ជាសម្បត្តិវប្បធម៌ជាតិទាំងនេះ គឺជា ឧក្រិដ្ឋកម្មវប្បធម៌ ដូចជាពួក តាលីបង់/តាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន ប្រព្រឹត្តវាយបំផ្លាញចម្លាក់ព្រះពុទ្ធបដិមាថ្មឈរនៃជញ្ជាំងភ្នំ កាលជាង១០ឆ្នាំមុន ឬ មិនមែន? វត្ថុសិល្បៈដែលមានចំណាស់ ៥០ឆ្នាំឬកន្លះសតវត្សរ៍ឡើង គឺជាសម្បត្តិ វប្បធម៌ ៕ សហការី


ចែករំលែក៖