ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រិចឃាត់ត្រាក់ទ័រដឹកឈើមួយគ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រីដែនជម្រក សត្វភ្នំព្រិច កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានឃាត់ចាប់ត្រាក់ទ័រមួយ គ្រឿង នៅចំណុចអូរតោះ ស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រាដែលត្រាក់ទ័រនោះ កំពុងដឹកឈើចេញ ពីព្រៃ។

តាមសេចក្ដីរាយការណ៍ថា នៅលើ ត្រាក់ទ័រ មានផ្ទុកឈើសុក្រំដែលអាររួច ខណៈដែលនៅក្បែរៗនោះប្រមាណ ១០០ទៅ៣០០រយម៉ែត្រ គេប្រទះឃើញមានការកាត់រំលំដើមសុក្រំចំនួន២១ដើម និងមានឈើអារចំនួនជាង៥០សន្លឹក។ ប្រភពថា ដោយសារមន្ត្រីបរិស្ថានមានគ្នា តិច និងដោយសារអាកាសធាតុមិន អំណោយផលមានភ្លៀង និងផ្លូវពិបាក រុលចូលផង បានធ្វើឲ្យជនសង្ស័យ៧នាក់ នៅលើត្រាក់ទ័រនោះរត់គេចខ្លួន។

លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់ថា ក្រុមមន្ត្រី របស់លោកពិតជាបានចុះចាប់ត្រាក់ទ័រ នោះមែន។ លោកថា បច្ចុប្បន្នត្រាក់ទ័រនោះខូចនៅកណ្ដាលព្រៃហើយសមត្ថកិច្ច របស់លោកកំពុងរកគ្រឿងបន្លាស់ ដើម្បី ជួសជុលត្រាក់ទ័រនោះ៕ សហការី


ចែករំលែក៖