ភ្នំពេញ៖ ការពិតដែលបងប្អូនកម្មករបានដឹង និងបានឃើញច្បាស់មកទល់សព្វថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ កាលពីកម្ពុជាខ្វះខាតស្បៀងអាហារ យើង បានឃើញ សម្តេចតេជោ អញ្ជើញចុះតាមជនបទស្រុកស្រែចំការដោះស្រាយបញ្ហាចាំបាច់តូចធំនានា ជូនដល់បងប្អូនកសិករគ្រប់ទីកន្លែងគ្មានពេលសម្រាកឡើយ។ ពេលនេះគឺកម្ពុជាលែងខ្វះខាតស្រូវអង្ករ ទទួលទានទៀតហើយ ប៉ុន្តែនៅសល់ស្រូវរាប់លានតោនក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម (២០១៥-២០២៥) គឺសម្តេច តេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខដោះស្រាយបញ្ហាប្រឈម និងចាំបាច់នានាជូនបងប្អូន កម្មករនៅទូទាំងប្រទេសមិនថាថ្ងៃធ្វើការឬថ្ងៃសម្រាកឡើយ។ ព្រោះការងារ និងជីវភាពរស់នៅរបស់បង ប្អូនកម្មករគឺសំខាន់ខ្លាំងណាស់។
គ្រប់ទីកន្លែងដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបបងប្អូនកម្មករកម្មការនី គឺមានតែភាពសប្បាយ រីករាយ និងក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខដឹកនាំមកលើបងប្អូនប្រកបដោយក្តី ស្រឡាញ់ដ៏ជ្រាលជ្រៅមិនរើសអើងដែលបានផ្តល់នូវកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់កក្តៅកាន់តែ ខ្លាំងឡើងមកលើបងប្អូនកម្មករ។
ដោយសារសច្ចភាព គុណធម៍ និងការទទួលខុសត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយ កម្មករកម្មការនីមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោតែមួយគត់ ដែលបាននាំមកនូវសុខ សន្តិភាព និងបានបង្កើតការងារគ្រប់កម្រិតដល់កម្មករ រួមជាមួយនិងអត្ថប្រយោជន៍ជាច្រើន ដែលបងប្អូន ទទួលបាននៅពេលនេះ និងនៅពេលចូលនិវត្តន៍ (រឺត្រែត)។
សម្តេចតេជោ ហ៊ុន សែន និយាយពិត ធ្វើពិត ហើយកម្មករបានទទួលផលប្រយោជន៍ពិត ទើបគណបក្ស ប្រជាជនទទួលជ័យជំនះពិត ក្នុងការបោះឆ្នោតកន្លងមក ហើយនឹងឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខនេះជាបន្តទៀត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ