ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្រ ការវិនិយោគលើវិស័យឯកជន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដគាំទ្រនិង ផ្ដល់ការលើកទឹកចិត្ដ ដល់ ការវិនិយោគលើវិ ស័យឯកជន តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន សម្ដែងការគាំទ្របែបនេះ ខណៈលោកស្រី ទទួលជួប ជាមួយ គណៈប្រតិភូ ប្រធានក្រុមប្រឹក្សាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្ម ក្រុងហូជីមិញ និងជាប្រធានក្រុមហ៊ុន tradin corp ផ្គត់ផ្គង់សម្ភារៈអគ្គិសនី វៀតណាម ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ ដែលដឹកនាំដោយលោក tran ngoc thach និងលោក ជូ មករា ប្រធានក្រុមហ៊ុន Green Fornext ផ្គត់ផ្គង់សម្ភារៈអគ្គិសនីនៅកម្ពុជា ជំនួបនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ បច្ចុប្បន្ន កម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ។ កម្ពុជានៅតែ បន្ដគាំទ្រ ផ្ដល់ការលើកទឹកចិត្ដ និងការពារផ្នែក វិស័យឯកជន ពិសេស បណ្ដាអ្នកវិនិយោគទុន ដែលកំពុងវិនិយោគនៅ កម្ពុជា និងអ្នក ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា ។

រាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខ សន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។

លោកស្រីបន្ដថា៖ ចំពោះក្រុមហ៊ុន វៀតណាម ដែល មានបំណងចង់ សាងសង់មជ្ឈមណ្ឌល ឡាបូត្រូតពិនិត្យ គ្រឿងអគ្គិសនី នៅកម្ពុជា ខាងមុខនេះ លោកស្រី សូមសារទរ និងគាំទ្ររាល់គម្រោងទាំងនេះ ដោយខិតខំជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធ ពន្លឿនរាល់ឯកសារផ្សេងៗ ដែលក្រុមហ៊ុន ចង់បានចំពោះគម្រោងរបស់ខ្លួន ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា បច្ចុប្បន្ន មានកំណើន សេដ្ឋកិច្ចរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើន។ រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យ ឧស្សាហ កម្ម ,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀត ទៅទី ផ្សារក្រៅ ប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃ លើវិស័យកសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផលរបស់ប្រជាកសិករកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ជាពិសេសការ នាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ។

លោក tran ngoc thach ប្រធានក្រុមប្រឹក្សាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្ម ក្រុងហូជីមិញ បានបញ្ជាក់ថា៖ ក្រុមហ៊ុន tradin corp គឺ ជាក្រុមហ៊ុន ដែលបានផ្គត់ផ្គង់សម្ភារៈអគ្គិសនី ដ៏ជាង គេ នៅប្រទេសវៀតណា ហើយក៏ធ្លាប់បាន នាំសម្ភារៈ អគ្គិសនី ទាំងនោះមកធ្វើការផ្គត់ផ្គង់ នៅប្រទេសកម្ពុជា ផងដែរ ។

លោកបន្ដថា៖ ដោយសារប្រទេសកម្ពុជា មានកំណើន សេដ្ឋកិច្ច និងតម្រូវការ កាន់តែខ្ពស់ផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម នោះ ទើបក្រុមហ៊ុន tradin corp បានសហការចាប់ដៃគូជាមួយ ក្រុមហ៊ុន Green Fornext នៅកម្ពុជា ដើម្បីធ្វើការនាំផលិតផល ជាសម្ភារៈ ប្រើប្រាស់ ផ្នែកអគ្គិសនី ដែលមានគុណភាពខ្ពស់ មកធ្វើការផ្គត់ផ្គង់នៅកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ ហើយការមកធ្វើវិនិយោគទុននៅកម្ពុជា នេះក៏ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា -វៀតណាមឲ្យ កាន់តែរឹងមាំបន្ថែមទៀតផងដែរ ៕ សំរិត


ចែករំលែក៖