ភ្នំពេញ៖ លោកយាយម្នាក់ ដោយសារតែខឹងអ្នកភូមិនាំគ្នានិយាយថាចេះអំពើអាបធ្មប់ ក៏សម្រេចចិត្ត ជិះរថយន្តមកពីខេត្តកំពង់ឆ្នាំងមកលោតទឹកទន្លេមុខព្រះបរមរាជវាំង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលប្រចាំការពារនៅគោលដៅមុខព្រះបរមរាជវាំងជួយអន្តរាគមន៍ បានទាន់ពេលវេលា រួចក៏នាំគាត់ទៅសាកសួរព័ត៌មាននៅនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមាត់ទន្លេមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលប្រចាំការនៅគោលដៅមុខព្រះបរមរាជវាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកយាយម្នាក់ ដើរមកមុខព្រះបរមរាជវាំងក្នុងគោលបំណង ចង់លោតទឹកទន្លេដើម្បីបញ្ចប់ជីវិត មិនដឹងមូលហេតុក៏បង្កការភ្ញាក់ផ្អើលតែម្តង ។
ប្រភពដដែរ បានបន្តទៀតថា មូលហេតុលោកយាយចង់សម្លាប់ខ្លួននោះ គឺដោយសារតែអ្នកភូមិរបស់គាត់នាំគ្នា ចោទប្រកាន់គាត់ថាចេះអំពើអាបធ្មប់ ទើបគាត់សម្រេចចិត្ត ជិះរថយន្តពីខេត្តកំពង់ឆ្នាំ មកលោតទឹកទន្លេរដើម្បីបញ្ចប់ជីវិតបែបនេះ ។
ក្រោយកើតហេតុ និងធ្វើការសាកសួរព័ត៌មានពីមូលហេតុគាត់រួចមក ក្នងនោះ លោក សុខ ពេញ វុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឧបត្ថម្ភថវិកាដល់លោកយាយចំនួន២០០,០០០រៀន សម្រាបជិៈរថយន្ត និង ទិញអាហាសម្រាបបរិភោគ ពេលធ្វើដំណើទៅស្រុកកំណើតវិញ ដោយកម្លាំងប្រជាការពារខណ្ឌ បានជូនគាត់ដំណើរគាត់ដល់ចំណតរថយន្តក្រុងដើម្បីជិះ វិលត្រឡប់ទៅស្រុកណើតរបស់គាត់វិញ នៅខេត្តកំពង់ឆ្នាំង ៕ ស តារា