ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ណែនាំឲ្យកងទ័ពពង្រឹងសមត្ថភាពក្នុង​ការសិក្សា​ជំនាញ​យុទ្ធវិធី​កង​ ទ័ពក្នុងការប្រើប្រាស់ផែនទី និងភូមិ​សាស្រ្ដ​ឲ្យ​បានច្បាស់លាស់

ចែករំលែក៖

ខេត្ដឧត្តរមានជ័យ៖ លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេ​បញ្ជា​ការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ ខេមរភូមិន្ទ និងជាអនុប្រធានទី១ បញ្ជាការ​សមរភូមិ​ព្រំ​ដែន​កម្ពុជា​-ថៃ បាន​ណែ​នាំ​ដល់​កងទ័ព​ក្នុង​ ទីបញ្ជាការវរសេនាតូចលេខ៤១២ ទាំងអស់ ត្រូវពង្រឹងសមត្ថភាព​ក្នុងការ​សិក្សា​ជំនាញ​​យុទ្ធ​វិធី​កងទ័ព​ ទាក់​ទង​នឹង​ការ​ប្រើប្រាស់ផែនទី និង​ភូមិ​សាស្រ្ដ​ឲ្យ​បាន​ច្បាស់លាស់។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកងទ័ពនៅសមរភូមិព្រំដែនកម្ពុជា ថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅទីបញ្ជា​ការ​វរសេនា​តូច​លេខ​៤១២​ ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លោក នាយឧត្តមសេនីយ៍ គន់ គីម បានមាន​ប្រសាសន៍​ថា​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន ទាំងអស់ ត្រូវយកចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា ការ​ឈ្វេង​យល់​ និង​ចេះ​ប្រើប្រាស់យុទ្ធវិធីរបស់កងទ័ពដូចជា មុខវិជ្ជាលំហាត់របៀប មុខវិជ្ជា​យល់​ដឹង​រួម​អំ​ពី​ផែន​ទី និង​ភូមិ​សាស្ត្រ​ មុខ​វិជ្ជា​ការ​ងារ​គ្រប់​គ្រង​ មុខវិជ្ជា សព្វាវុធ បច្ចេកទេស អាវុធថ្មើរជើង មុខវិជ្ជាយុទ្ធវិធី មុខ​វិជ្ជា​ភស្តុ​ភារ​ មុខ​វិជ្ជា​សុខាភិបាល​ មុខវិជ្ជាអប់រំចិត្ត សាស្ត្រ ជាដើម។

លោក នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការហ្វឹកហ្វឺននេះ នឹងជួយដល់សិកា្ខកាមបានយល់ដឹង និងយក​ទៅ​ប្រើ​ប្រាស់​បាន​តាម​គោល​ដៅ​រៀងៗ​ខ្លួន​ ដើម្បី​រក្សា​សន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន ឲ្យបានល្អ និង​ស្រប​តាម​ប្រសាសន៍​ របស់ប្រមុខរាជរដ្ឋាភិបាលដែលបានលើកឡើងថា ការពារទឹកដីមិន ឲ្យបាត់​សូម​តែ១​មីលី​ម៉ែត្រ​ ពីប្រទេស​ជិត​ខាង​ឈ្លានពាននោះឡើយ។

លោកឧត្តមសេនីយ៍ត្រី នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានអានរបាយ ការណ៍សង្ខេប​ទាក់​ទង​ដំណើរ​ការ​វគ្គ​ហ្វឹក​ហ្វឺន​ទាក់​ទងនឹង អនុវត្តន៍តាមសច្ចាប័នស្តីពីការងារហ្វឹកហ្វឺនកង យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧​ របស់គណៈ​កម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធ ពលខេមរភូមិន្ទ។

លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានសម្ដែងនូវការកោតសរសើរ ចំពោះកងខេមរ​ភូមិន្ទ​ ដែល​មាន​សុឆន្ទៈ​ស្នេហា​ជាតិ​ ហ៊ានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ តួយ៉ាងដូច សភាពការណ៍​កាល​ពី​ថ្ងៃ​ទី១១​ និង​១២​ ខែ​សីហាកន្លងមក តាមព្រំដែនកម្ពុជា-ឡាវនៅតំបន់អូរអាឡៃ និងតាង៉ាវស្ថិតក្នុងភូមិ​សាស្រ្ត​ស្រុក​សៀម​ប៉ាង​ខេត្ត​ស្ទឹង​ត្រែង​ ឃើញ​ថា​កង​ទ័ពកម្ពុជា​បានស្រុះស្រួលឯក ភាពគ្នា និងបានទប់ស្កាត់ទាន់ពេលវេលា ដែល​ធ្វើឲ្យ​សភាព​ការណ៍វិលទៅរកសភាពដើមវិញ៕ ហេង សូរិយា


ចែករំលែក៖