ព័ត៌មានទាន់ហេតុការណ៍៖

បាក់រណ្តៅរ៉ែមាសរបស់ឈ្មោះ ប៊ីន ដាលីនបណ្តាលឲ្យជនរងគ្រោះ៣នាក់បាត់ខ្លួនរកមិនទាន់ឃើញ

ចែករំលែក៖

ខេត្តក្រចេះ៖ រណ្តៅអណ្តូងរ៉ែមាសនៅខេត្តក្រចេះ ដែលមានម្ចាស់ឈ្មោះ ប៊ីន ដាលីន បានបាក់បណ្តាលឲ្យបាត់ខ្លួនមនុស្ស៣នាក់ ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា នៅថ្ងែទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង៣០ នាទី មានករណី បាក់រណ្តៅរ៉ែមាស របស់លោក ប៊ីន ដាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅចណុច អូរត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យជនរងគ្រោះ ចំនួន3 នាក់ត្រូវបានបាត់ខ្លួន មិនទាន់រកឃើញ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរ អ្នកម៉ៅការរណ្តៅរ៉ែមាស នៅដីសម្បទាន ភូមិកាកុត ឃុំសំបុក្រ ស្រុកចិត្របូរី ខេត្តក្រចេះ, ឈ្មោះ ជិន ធារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ កម្មករ នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ និងឈ្មោះ រាជ សាគា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ នៅដីសម្បទាន ភូមិកាកុតឃុំសំបុក្រ ស្រុកចិត្របូរី ខេត្តក្រចេះ ។

តាមការសន្និដ្ឋានសមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ខាងលើប្រហែលជាស្លាប់ ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង១៨នាទីព្រឹក កម្លាំងកងរាជអាវុធហត្ថ១១នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី នាង គង់ហ៊ាន អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថក្រចេះ សហការជាមួយ អយ្យការអមសាលាដំបូងខេត្ត-នគរបាលស្រុកសំបូរ ដឹកនាំដោយលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ហើយកម្មករកំពុងចុះក្នុងរណ្តៅរ៉ែ ដើម្បីជីកកកាយយកសាកសពជនរងគ្រោះទាំង៣នាក់ផងដែរ ៕


ចែករំលែក៖