ព័ត៌មានទាន់ហេតុការណ៍៖

ប៉ែន សុផានី ថា មិនខ្លាចគេថាចាស់ហើយធ្វើខួបទៀត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាង ប៉ែន សុផានី បានរៀបចំពិធីជប់លៀងខួបកំណើតគម្រប់វ័យ៤៥ របស់ខ្លួនកាលពីរាត្រីថ្ងៃទី០១ខែកញ្ញា នេះនៅភោជនីយដា្ឋនមួយក្រោយផ្សារទំនើបសុវណ្ណាក្រោមមានវត្តមានសិល្បករជាច្រើនចូលរួមអបអរសាទរ។ នាងថាទោះដល់វ័យជ្រេបន្តិចក្តីក៏នាងមិនបារម្ភខ្លាចគេរថា “ចាស់ហើយធ្វើខួបទៀត!”នោះទេ។

តារាសម្តែងស្រីសាច់ចាំ ប៉ែន សុផានីបញ្ជាក់ថា ចាប់តាំងពីចូលប្រឡូកសិល្បៈមកអ្នកនាងបានរៀបចំពិធីខួបកំណើតមិនតិចជាង៧ដងទេ ហើយលើកនេះទ្រង់ទ្រាយតូចល្មមប៉ុណ្ណោះ។ នាងថាខួបគម្រប់វ័៧៤៥ឆ្នាំរបស់នាងមានគម្រោងធ្វើធំដុំប៉ុន្តែដោយសារម្តាយនាងមានជំងឺប្រចាំកាយទើបមិនចង់សប្បាយខ្លាំងនិងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់អញ្ជើញភ្ញៀវ។ នាងថាភ្ញៀវដែលចូលរួមពេលនេះមានមិនដល់១០តុទេ ហើយសុទ្ធតែជាភ្ញៀវដែលអញ្ជើញតាមទូរស័ព្ទទាំងអស់។

តារាស្រីដែលធ្វើជាយាយគេទៅហើយរូបនេះនិយាយលេងសើចថា អាចហៅថាជាខួបកំណើតក៏បាន ហៅថាកម្មវិធីចម្រើនព្រះជន្មក៏បាន ប៉ុន្តែមិនមានអីត្រូបខ្មាសអៀនទេដែលរៀបចំពិធីនេះព្រោះតែទាន់មានឱកាសជួបជុំអ្នកសិល្បៈមិត្តភ័ក្កិជិតដិតរៀបចំទៅកុំឲ្យស្ងាត់ហើយអាចជាការលើករាសីឲ្យកាន់តែខ្ពស់ផងដែរ។

អ្នកនាងថា ក្នុងឆ្នាំនេះទទួលបានការសម្តែងភាពយន្តជិត២០រឿងប៉ុន្តែទើបតែជាង១០រឿងប៉ុណ្ណោះដែលបានបញ្ចប់ទោះខំប្រឹងសម្តែងរកពេលសម្រាកគ្មានក្តី។ អ្នកនាងថា ចង់រកពេលសម្រាកលម្ហែតែគ្មានពេលទើបឆ្លៀតរៀបចំកម្មវិធីនេះដើម្បីសប្បាយ និងជួបជុំមិត្តភ័ក្កិបងប្អូន៕ វឌ្ឍនា


ចែករំលែក៖