ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ប្រជាពលរដ្នបានប្រទះឃើញ សាកសពបុរសម្នាក់អណ្ដែកទឹកស្ទឹងតាំងក្រសាំងបង្កឲ្យមានការភ្ញាក់ផ្អើល នៅកន្លែងកើតហេតុ ក្នុងភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នុត ពៅ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបាត់ខ្លួនកាលពីវេលាម៉ោងរំលងអធ្រាត្រ ថ្ងៃទី ៣០ ខែសីហា ២០១៧ មូលហេតុផឹកស្រាស្រវឹង បាត់បង់ស្មារតី ដើរវង្វែងធ្លាក់ទឹកស្លាប់ ដោយខ្លួនឯង ។
ក្រោយពីសមត្ថកិច្ច ធ្វើកំណត់ហេតុ និងធ្វើកុសល្យវិច័យរួច ពុំមានស្លាកស្នាមអ្វីនៅលើខ្លួនសាកសពនោះទេ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយ លង់ទឹកប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី