ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌសែនសុខបញ្ជាឲ្យចាប់រថយន្ត៣គ្រឿងដឹកសំពីងសំពោងមិនស្តាប់តាមការណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តធុនធំៗ៣គ្រឿង ក្នុងនោះមួយគ្រឿងផ្ទុកដែកអេតចាយសំពីសំពោង គ្មានសណ្តាប់ធ្លាប់ឈប់ចតលើផ្លូវសាធារណៈដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធខណ្ឌទើបលោកអភិបាលខណ្ឌបញ្ជាឲ្យចាប់យកមករក្សាទុក រងចាំធ្វើលិខិតស្នាមផផាកពិន័យតាមច្បាប់ដែលបានកំណត់។ ករណីឃាត់រថយន្តទាំង៣គ្រឿងនេះ ធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក ពេលដែលរថយន្តចេញចូលដឹកអេតចាយ នៅចំណុចឃ្លាំងខាងអេតចាយម្តងៗ គេឃើញថារថយន្តទាំងនោះបានឈប់ចត រញ៉េរញ៉ៃតាមផ្លូវ មិនតែប៉ុណ្ណោះថែមទាំប្រលាក់ភក់ ដីតាមផ្លូវ ធ្វើឲ្យប៉េះពាល់និង គ្មានសណ្តាប់ធ្នាប់សាធារណៈ ។

តាមអាជ្ញាធរបានឲ្យដឹងថា រថយន្តចេញចូលដឹកអេតចាយនៅឃ្លាំងខាងលើ សុទ្ធតែប្រភេទធុនធំ ដឹកផ្ទុកដែកអេតចាយ មកពីតាមបណ្តខេត្ត ឬដឹកជញ្ជូនទៅប្រទេសវៀតណាម ហើយក្រុមរថយន្តទាំងនោះ មកចតទុក លើចិញ្ចើមផ្លូវភ្នំពេញ ហាណូយ ទោះកន្លងមក អាជ្ញាធរបានហៅម្ចាស់ទីតាំង មកប្រាប់ច្រើនលើកច្រើនសារមកហើយតែមិនស្តាប់ ជុំវិញ រថយន្តចតគ្មានសណ្តាប់ធ្នាប់ ដឹកខុសបច្ចេកទេស រថយន្តប្រឡាក់សុទ្ធតែដី ភក់ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ។

ពាក់ព័ន្ធករណីចាប់រថយន្តធុនធំទាំង៣គ្រឿងខាងលើនេះនៅ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

លោក បុឹល កុសល អភភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ឲ្យដឹងថា៖ មកពីម្ចាស់រថយន្តទាំងអស់នោះមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធខណ្ឌ ហើយកន្លងមកលោកធ្លាប់បានហៅម្ចាស់ទីតាំងមកណែនាំពីបញ្ហានេះជាច្រើនដងមកហើយ។ ដោយទីមួយ សូមឲ្យពួកគាត់ជួយសម្ងាតផ្លូវមុខទីតាំងរបសពួកគាត់ផង ប៉ុន្តែពួកគាត់មិនបានជួយសម្ងាតនោះទេ ទីពីហាមមិនឲ្យចតលើផ្លូវហាណូយព្រោះខ្លាចកើតមានគ្រោះចរាចរកើតឡើងនិង ទី៣ធ្វើឲ្យប៉េះពាល់ខូចសណ្តាប់ធ្នាប់សាធារណៈទៀតផង។ដូចនេះហើយទើបបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះទៅ ចាប់រថយន្តទាំងនោះ យកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខជាបណ្តោះអាសន្ន រង់ចាំសម្រេចជាក្រោយ ៕ តុង សីហា


ចែករំលែក៖