ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣២០សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ គង់វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ ជាសិស្ស។ រីឯជនរងគ្រោះ ជាជនជាតិបរទេស ។
បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣កំពុងដាក់ល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែ ប្រទះឃើញក៏ បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យម្នាក់ជិះមូ៉តូ១គ្រឿង មា៉កNEX ពណ៌សពាក់ស្លាកលេខភ្នំពេញ1FL.1424 តាមបណ្ដោយផ្លូវលេខ៣២០ ស្រាប់តែមានជនរងគ្រោះបានដេញតាមពីក្រោយ ហើយស្រែកថា ជួយផងចោរឆក់ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ដែលកំពុងល្បាត ក៏បានដេញតាមពីក្រោយរហូតទើបឃាត់ខ្លួនបានជនសង្ស័យតែម្តង។
ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី