ព័ត៌មានទាន់ហេតុការណ៍៖

កៃកុងរថយន្តលួចបូមប្រេងលក់ត្រូវម្ចាស់រថយន្តមកទាន់ឃាត់ឲ្យសមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ៖​ តៃកុងរថយន្ត២នាក់ និងនាក់លក់ប្រេងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ខណៈ​ដែល​ពួកគាត់កំពុង​លួចបូមប្រេងលក់​ ម្ចាស់ទៅទាន់ឃាត់ឲ្យ​នគរបាល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង ៥និង៣០នាទី​ល្ងាច​ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅ មុខខ្លោងទ្វារសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ស្ថិត​នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុង​ភូមិចោមចៅ​ សង្កាត់​ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យត្រូវបាន​គេ​ស្គាល់​ទី១ ឈ្មោះ សួង សាន្ត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការាស់រថយន្តភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ​សាយ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុង​ការ៉ាស់ជាមួយគ្នាមានស្រុកកំណើតនៅស្រុកត្រាំង​កក់​ ខេត្តតាកែវ​ និង​អ្នក​លក់ប្រេងម្នាក់ឈ្មោះ​ សិត សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញប្រេងតូបនៅមុខសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ផ្លូវវេងស្រេង។

តាម​សម្ដី​បុរស​ជាម្ចាស់រថយន្តបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់កំពុង​តែបើករថយន្តគោលបំណងទៅផ្ទះនៅផ្សារដេប៉ូ ស្រាប់តែឃើញ រថយន្តរបស់គាត់ចំនួន២គ្រឿងកំពុង​ចតនៅ តាមបណ្តោយផ្លូវវេងស្រេង ដែលនៅចំកន្លែងបូមប្រេងលក់។​ បន្ទាប់មករូ បគាត់បានចុះមកមើលហើយឃើញ​អ្នក​ទិញ​និងតៃកុងរថយន្តរបស់គាត់កំពុង​បូមប្រេងលក់​ ខណៈ​នោះ​រូបគាត់យកទូរស័ព្ទថតទុក។ រួច​រត់​ទៅ​ប្ដឹង​ នគរបាល​ប៉ុស្តិ៍​ចោមចៅ​មកអន្តរាគមន៍ឃាត់តៃកុងរថយន្តរបស់គាត់២នាក់ និង​អ្នក​ទិញដែលកំពុង​បូមប្រេងយកមកប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមចៅភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុខាងលើជ នសង្ស័យទាំង៣នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​សួរនាំ ចំណែកម្ចាស់រថយន្តបានដាក់បណ្តឹងដើម្បីឲ្យ​ធ្វើ​តាមច្បាប់​ បន្ទាប់មកនគរបាល​ប៉ុស្តិ៍​ចោមចៅបានកសាងសំណុំរឿងបញ្ជូន​ទៅ​ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ៕ សុខាសែនជ័យ


ចែករំលែក៖