ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ធ ឪពុកចង្រៃ នាំកូនស្រី មករឹតកសម្លាប់

ចែករំលែក៖

ភ្នំពេញ៖ ឪពុកចិត្តតិរិច្ឆាន លួចយកកូនស្រី រត់គេចតាំងពី ស្រុកកំណើត មកស្នាក់អាស្រ័យ នៅបន្ទប់ជួល ជាមួយប្អូនស្រី ម្នាក់ទៀត បាន២ថ្ងៃ នៅក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឪពុកចង្រៃ បានរឹតកសម្លាប់ កូនខ្លួនឯង ហើយរត់គេចខ្លួនបាត់ បង្កឲ្យផ្អើលឆោឡោ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ សំណាង ចរិយា អាយុ ២ឆ្នាំ មានឪពុកចិត្តខ្មៅ ឈ្មោះ អង សំណាង អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានម្តាយឈ្មោះ សាខុន អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ឯខេត្តស្វាយរៀង ៕ ស សម


ចែករំលែក៖