ព័ត៌មានទាន់ហេតុការណ៍៖

ការចរាចរណ៍ឈើគ្រញូងកំពុងកក្រើកឡើងយ៉ាងខ្លាំងនៅទិសទី៣សង្ស័យមេបញ្ជាការវរៈការពារព្រំដែ៤០២បើកភ្លើងខៀវ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅតំបន់ទិសទីបីសមូរភូមិមុខ ខេត្តឧត្តរមានជ័យ កំពុងតែកក្រើកឡើងយ៉ាងខ្លាំងនៅមុខជំនួញចរាចរណ៍ឈើគ្រញូងឆ្លងដែនដោយល្បីតៗគ្នាថា មេឈ្មួញនៅទីនោះសុទ្ធសឹងតែជាយោធា ដោយគេសង្ស័យថា លោកវរៈសេនីយ៍ឯក អឿ សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែន៤០២ជាអ្នកបើកភ្លើងខៀវ។

ទោះជាកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការងបានដឹកនាំកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ចុះបង្រ្កាប និងទប់ស្កាត់ពលករជាច្រើននាក់ យកមកអប់រំយ៉ាងណាក្ដី ក៏សកម្មភាពនៅតែបន្តគគ្រឹកគគ្រេងដដែល។

ជាក់ស្ដែងនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ជាប់គ្នាមកថា មេឈ្មួញឈើគ្រញូងចំនួន៣រូបបាននិងកំពុងធ្វើសកម្មភាពគៀងគរពលករឆ្លងដែន និងប្រមូលទិញឈើគ្រញូងនៅក្នុងតំបន់ទិសទី៣ ក្នុងភូមិសាស្រ្ដ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័។

មេឈ្មួញឈើគ្រញូង ទាំងនោះត្រូវបានគេស្គាល់ ទី១ ឈ្មោះ ហេង ជានាយទាហានកងរថក្រោះប្រចាំនៅបង្គោលឡាក់១២, ទី២ ឈ្មោះ ដុស ជានាយទាហាននៅអង្គភាពកងពលតូចលេខ៤២ ប្រចាំនៅបង្គោលឡាក់លេខ១៣ និងទី៣ឈ្មោះ ឃុន មេបញ្ជាការរងកងល្បាតទី៥ នៅអង្គភាពវរៈការពារព្រំដែន៤០២ កូនចៅរបស់លោកវរៈសេនីយ៍ឯក អឿ សុធារ៉ា ។

ប្រភពបានបន្តថា មេឈ្មួញដែលល្បីឈ្មោះខាងលើ បានប្រកបមុខជំនួញឈើគ្រញូងនៅទិសទី៣ បានកាក់កបជាច្រើនឆ្នាំមកហើយ ដោយសកម្មភាពដដែលនៅតាមបន្ទាត់ព្រំដែន ដែលជាដែនសមត្ថកិច្ចរបស់វរៈការពារព្រំដែន៤០២ មានកងកម្លាំងវរៈការពារព្រំដែនលេខ៤០២ឈរជើងនៅទីនោះ ហើយមិនដែលមានករណីបង្ក្រាបមួយករណីណាសោះឡើយ ទើបមានការចោទ និងសង្ស័យថា លោកវរៈសេនីយ៍ឯក អឿ សុធារ៉ា មានការបើកភ្លើងខៀវទៅដល់ក្រុមឈ្មួញរកស៊ីឈើគ្រញូងទាំងនោះ។

ជុំវិញករណីខាងលើ មេបញ្ជាការវរៈការពារព្រំដែនលេខ៤០២ លោកអឿ សុធារ៉ា បានបដិសេធន៍ចំពោះ ឈ្មោះឃុន មេបញ្ជាការរងកងល្បាតទីប្រាំថា មិនមែនជាកូនចៅរបស់លោកឡើយ ។ លោកថាជាអ្នកធ្វើសិប្បកម្ម។
លោកបន្ដថា លោកគ្រប់គ្រងដីតែជាង៤៩គីឡូម៉ែតតែប៉ុណ្ណោះ លោកឲ្យសួរទៅលោកមេទិសទី៣ទៅ ៕ ប៉ែន នួន


ចែករំលែក៖