ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ ប្រឈម​ទោស​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ បទល្មើស​ក្បត់​ជាតិ​

ចែករំលែក៖

ភ្នំពេញ​៖ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ នេះ​ សម្រេច​ចោទប្រកាន់​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ផ្លូវការ​ហើយ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។

លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា”បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូល​ដ្ឋា​នគ្រប់គ្រាន់​ឱ្យ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿ​ង​ឲ្យស៊ើបសួរលេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធី “៕ ចេស្តា


ចែករំលែក៖