ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ផ្លូវកោងបណ្ដាលឲ្យបុកបង្គោលដួលស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១១និង៣០នាទីព្រឹក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ កន្លែងផ្លូវកោងខាងជើងសាលា ICC ចំណុចភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកមកបុកបង្កោល របាំងផ្លូវតាមចិញ្ចើមថ្នល់ដោយខ្លួនឯង ក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះឃិត ថេន ភេទប្រុស អាយុ ៣៥ឆ្នាំ បាន បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ(ប្រភេទឆ្អឹង)រស់នៅភូមិបល្ល័ង្ក ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គ្មានមួកសុវត្ថិភាពដួលបែកក្បាល១ចំហៀងខាងស្តាំស្លាប់) និងអ្នករួមដំណើរជាមួយឈ្មោះ កោ ណា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិខាងលើ(គ្មានមួកសុវត្ថិភាព របួសស្រាល)។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ដោយផ្ដល់មូលហេតុជាបឋមថា អ្នកបើកបរម៉ូតូមានល្បឿនលឿនត្រង់ចំណុចផ្លូវកោងបានជ្រុលទៅបុកបង្កោលរបាំងថ្នល់ខាងស្តាំដៃ បណ្ដាលឲ្យដួលស្លាប់ និងប្រមូលវត្ថុតាង ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖