ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រឈមនឹងការវាយប្រហារដោយខ្យល់ព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

ចែករំលែក៖

សារព័ត៌មាន CNN បានផ្សាយថា កម្លាំង ទាហានអាមេរិកបានជម្លៀសកម្លាំងទាហាន ជើងទឹកនៅ Florida ព្រមទាំងយន្តហោះ ចម្បាំងនាវាមុជទឹក ក្នុងពេលដែលព្យុះ Irma មានកម្រិតទី៥ក្នុងតារាង (ជាកម្រិត ខ្ពស់បំផុត) នឹងវាយប្រហារចូលដីគោក ក្នុងទីក្រុងនេះ។

បច្ចុប្បន្ន ព្យុះ Irma កំពុងឆ្ពោះទៅកាន់ ប្រជុំកោះនៅ Caribbe ក្នុងនោះ មាន Puerto Rico និង ប្រជុំកោះ Virgin នៅថ្ងៃទី៦ ខែកញ្ញា (ត្រូវថ្ងៃទី៧ នៅកម្ពុជា)។ តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះធម្មជាតិព្យុះ បានឲ្យដឹងថាព្យុះ Irma អាចនឹងបង្កឲ្យមានសោកនាដកម្មជាទ្រង់ទ្រាយធំ។

ព្យុះ Irma ត្រូវបានព្យាករថានឹងបោក បក់ចូលដីគោកអាមេរិកក្នុងរដ្ឋ Florida នា រសៀលថ្ងៃទី៦ ខែកញ្ញា។ នៅពេលនេះ កម្លាំងទាហានអាមេរិកបានត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងព្យុះជាទ្រង់ទ្រាយធំ នេះ។ កម្លាំងទាហានជើងទឹកជាង៥ពាន់ នាក់ និងពលរដ្ឋ សាច់ញាតិ របស់ទាហាន នៅតំបន់ Key West ទទួលបានបទបញ្ជា ឲ្យជម្លៀសខ្លួនជាចាំបាច់ ដោយទុកទាហាន ប្រមាណ៥០នាក់ប៉ុណ្ណោះសម្រាប់គ្រប់ គ្រងស្ថានភាព។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Ben Sakrisson បានឲ្យដឹងថា កម្លាំងសន្តិសុខឈរជើងនៅតំបន់ Guantanamo បានតាមដានយ៉ាងយកចិត្តទុក ដាក់រាល់ការប្រែប្រួលនៃព្យុះ Irma។ នាវា ចម្បាំង USS Iwo Jima និង USS New York ទទួលបានបទបញ្ជាឲ្យចាកចេញ កំពង់ផែ Mayport រដ្ឋផ្លរីដាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្ពោះទៅកាន់ Norfold ដើម្បីដឹក ជញ្ជូនជំនួយក្រោយព្យុះឆ្លងផុត។

ចំណែកនាវាចម្បាំង USS Kearsarge និង USS Oak Hill ដែលបានបញ្ជូនទៅ ជួយសង្គ្រោះក្រោយព្យុះ Harvey វាយ ប្រហារ ក៏កំពុងតែធ្វើដំណើរទៅកាន់ឆ្នេរ សមុទ្រភាគខាងត្បូងរដ្ឋផ្លរីដា ត្រៀម លក្ខណៈជួយសង្គ្រោះពេលព្យុះសង្ឃរា Irma វាយប្រហារ។

ព្យុះ Irma មានកម្លាំងបំផ្លាញខ្លាំង ជាងព្យុះ Harvey នាពេលកន្លងមកទៅ ទៀត ដោយព្យុះនេះស្ថិតនៅក្នុងកម្រិត ព្យុះធំជាងគេបង្អស់នៅអាមេរិក។ ព្យុះ Irma កើតឡើងក្នុងពេលដែលអាមេរិក កំពុងតែដោះស្រាយវិបត្តិដោយព្យុះ Harvey ដោយរដ្ឋាភិបាលត្រូវចំណាយប្រាក់ ដល់ទៅ១៨០ពាន់លានដុល្លារដើម្បីស្តារស្ថានភាពឡើងវិញ៕ ម៉ែវ សាធី


ចែករំលែក៖