ព័ត៌មានទាន់ហេតុការណ៍៖

ចៅប្រុសទី១៩របស់សម្តេចតេជោបានសម្រាលមកហើយ

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោបានផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖ «ថ្ងៃទន្ទឹងរង់ចាំបានមកដល់ហើយ។ មុននេះបន្តិចចៅប្រុសទី១៩បានសម្រាលមកហើយដែលធ្វើឱ្យខ្ញុំមានលទ្ធភាពបង្កើតបានក្រុមបាល់ទាត់មួយក្រុមដែលប្រមូលលផ្តុំចៅប្រុសៗទាំង១១នាក់និងបើគិតទាំងចៅប្រុសមួយទៀតដែលនឹងសម្រាលនាខែតុលា២០១៧ខាងមុខខ្ញុំនឹងមានចៅប្រុស១២នាក់ និងចៅស្រី៨នាក់សរុប២០នាក់។

យើងអាចមានបាល់ទាត់បុរស១ក្រុមបាល់ទះបុរស១ក្រុម និងបាល់ទះនារី១ក្រុម។ ចៅប្រុសៗត្រូវតែចេះលេងបាល់ទាត់ផងនិងបាល់ទះផង ទើបយើងអាចមានក្រុមបាល់ទាត់ផង និងក្រុមបាល់ទះផង។ ចៅទី១៩ដែលទើបចេញពីផ្ទៃម្តាយនឹងត្រូវដាក់ឱ្យលេងនូវខ្សែបំរើ។ ខ្ញុំនឹងក្លាយជាគ្រូបង្វឹកទាំងបាល់ទាត់ និងបាល់ទះសម្រាប់ចៅប្រុសៗ។

ចៅប្រុសដែលទើបសម្រាលមកនេះត្រូវបានឪពុក ម្តាយគេដាក់ឈ្មោះថា(ឌី សែន វិទូ)»៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖