ព័ត៌មានទាន់ហេតុការណ៍៖

ចិនអាចនឹងការពារកូរ៉េខាងជើងប្រសិនបើអាមេរិកវាយប្រហារនោះ

ចែករំលែក៖

ចិននិងកូរ៉េខាងជើង ជាសម្ពន្ធមិត្ត រាប់សិបឆ្នាំមក ហើយចិនតែងតែគាំទ្រ កូរ៉េខាងជើង ជួយដល់ប្រទេសនេះទាំង បើកចំហ និងលួចលាក់។

កន្លងមកក្រុមអ្នកឯកទេសវិភាគបាន បញ្ជាក់ថា ចិនចាត់ទុកកូរ៉េខាងជើង គឺជា កម្លាំងទាហានជួរមុខ ក្នុងការប្រឆាំងអាមេ រិក ។ ដូច្នេះ ចិន នឹងធ្វើគ្រប់យ៉ាងដើម្បី ជួយការពារប្រទេសនេះ ឲ្យរួចផុតពីការ វាយប្រហារ របស់អាមេរិក។ ចិនបានបញ្ជូនកម្លាំងទាហាននិងអាវុធជាច្រើនមកកាន់ព្រំដែនជាប់កូរ៉េខាងជើង ដែលរដ្ឋាភិបាល ចិន បានអះអាងថាដើម្បីទប់ស្កាត់ពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកាន់ប្រទេស ចិន។ កម្លាំងទាហានទាំងនោះ អាចជួយពីក្រោយដល់កូរ៉េខាងជើងទប់ទល់នឹងអាមេរិក ផងដែរ។

រដ្ឋាភិបាលចិន មិនទុកឲ្យបាត់បង់កូរ៉េខាងជើងនោះឡើយ បើមិនដូច្នោះទេ អាមេរិកនឹងបញ្ជូនទាហាន ចូលមកដល់ ព្រំដែនចិន បង្កផលលំបាកដល់ចិន ក្នុង ការពង្រីកឥទ្ធិពលយោធា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនាពេលនេះ គឺកងកម្លាំងយោធាចិន នាពេល ថ្មីៗនេះ បានធ្វើសមយុទ្ធមួយនៅក្បែរ ឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំង នឹងការ វាយប្រហារ នៅតាមដែនសមុទ្រ។

គេហទំព័រផ្លូវការយោធាចិន និយាយថា កងវរសេនាតូចការពារប្រឆាំងយន្តហោះ បានធ្វើសមយុទ្ធ នៅព្រឹកថ្ងៃអង្គារ ជិត សមុទ្របាហៃ ដែលជាទីខណ្ឌចែកគ្នា រវាង ទឹកដីប្រទេសចិន នឹងឧបទ្វីបកូរ៉េ ហើយ កងទ័ពចិន បានធ្វើដំណើរពីទីតាំង នៅ ប្រទេសចិនកណ្ដាល ទៅកន្លែងនោះ មុន ពេលចាប់ផ្តើមធ្វើសមយុទ្ធ ដើម្បីការពារ ការវាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែល ធ្វើហាក់ដូចជា សង្គ្រាមនៅសមរភូមិ ពិតៗ។

សូមជម្រាបផងដែរថា ប្រទេសចិន មានការសង្ស័យយ៉ាងខ្លាំង ចំពោះការពូន កម្លាំងយោធា គាំទ្រដោយអាមេរិកនៅក្នុង តំបន់ និងបានបង្ហាញនូវការខឹងសម្បាម្តងហើយម្តងទៀត ចំពោះការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖