ភ្នំពេញ៖ អបអរសាទរ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ជាប់ៗគ្នារយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស៖
១-ឆ្នាំ២០១៧នេះ សិស្សឈ្មោះ ស គីមស៊ា ភេទប្រុស បានប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ២៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១០១,៤១៣នាក់)។
២-ឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី ភេទប្រុស បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់)។
៣-ឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គិចលី ភេទស្រី បានប្រឡងជាប់និទ្ទេស A លេខ២ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់) ៕
អត្ថបទ៖ ស រស្មី