ខេត្តតាកែវ៖ ស្ត្រីម្នាក់ក្នុងចំណោមបក្សពួក ០៤ នាក់ត្រូវបានកម្លាំងកងរាចអវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹងជនរងគ្រោះ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ជនស្ស័យខាងលើមានឈ្មោះ អ៊ីន រី ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះមានឈ្មោះ ខៀវ ខាន់ ភេទស្រី អាយុ ៦១ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។
លោកបានបន្តទៀតថា ជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០៤ នាក់ បានធ្វើសកម្មភាពឆបោកដោយដាក់ថ្នាំជន ដើម្បីយកសំណរប្តូរយកមាស ដោយអស់មាសចំនួន ០៣ ដំឡឹង ប្លាកទីនសចំនួន ០២ ដំឡឹង និងប្រាក់ចំនួន ៥.០០០.០០០ រៀល ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរគ្រោះរួចមក លុះរហូតមកដល់ថ្ងៃខែឃាត់ខ្លួនខាងលើ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យម្នាក់ហើយបានប្រាប់សមត្ថកិច្ចឃាត់ខ្លួនតែម្តង ដោយដកហូតវត្ថុតាងរួមមាន៖ ប្រាក់រៀលចំនួន ១៦០.០០០ រៀល ប្រាក់ដុល្លារ ៨៤ ដុល្លារ កងដៃចំនួន ០៧ ចិញ្ចៀន ០៣ វង់ បណ្តោងខ្សែកចំនួន ០២ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើ និងវត្ថុតាងតៅកាន់សាលាដំបូងខេត្តតាកែវ៕ ភ្នំដា