ប្រទេសចិន៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់បន្ទប់សម្រាកហើយនៅទីក្រុងណាននីន។ សូមបញ្ជាក់ផងដែរថា នៅម៉ោងប្រមាណ ១១:៤៧នាទីព្រឹក(ម៉ោងនៅណាននីង ប្រទេសចិន) ថ្ងៃទី១១ កញ្ញា នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (Wuxu) ក្រុង ណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជានិតចិនដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលប្រមាណជាង២ម៉ោងរួចមក។
នៅក្នុងពេលអញ្ជើញដល់របស់ សម្ដេចតេជោ មុននេះបន្តិច មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្ដម Huang Shiyong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាលេខាធិការគណៈកម្មាធិការនយោបាយនិងច្បាប់ខេត្តក្វាងស៊ី និង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន រួមជាមួយមន្រ្តីសំខាន់ៗមួយចំនួនរបស់ប្រទេសចិនផងដែរ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្ដីសុខ និងរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្យ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ