ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុសស្រី៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារកណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅស្រុកចន្ទ្រា និងក្រុងស្វាយរៀងរវាងម៉ូតូ នឹងម៉ូតូ។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ឃុំចន្ទ្រា ស្រុកចន្ទ្រា មានកណីគ្រោះថ្នាក់ចរាចណ៍ ម៉ូតូ ពណ៌ក្រហម អត់ស្លាកលេខ បើកបរដោយឈ្មោះ ប៊ីត ស្រី និត ភេទ ស្រី អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ូ ស្រីដាវ ភេទ ស្រី អាយុ ១៤ឆ្នាំ ដោយទាំងពីរនាក់មានទៅលំនៅស្រុកចន្ទ្រា បានចេញពីផ្ទះបត់ឆ្វេងមិនប្រយ័ត្ន ទៅបុកនឹងម៉ូតូម៉ាក់វ៉េវ អេស ពណ៌ក្រហម បើកស្របគ្នា បើកបរដោយឈ្មោះ សុខ គ្រី ភេទ ប្រុស អាយុ៥៥ ឆ្នាំ រស់នៅភូមិកោះឫស្សី ឃុំ ទួលស្តី ស្រុក ចន្រ្ទា អ្នករួមដំណើរឈ្មោះ អាន ចន្នី ភេទ ស្រី អាយុ១៨ឆ្នាំ និងឈ្មោះ សៀវ បុប្ផា ភេទ ស្រី អាយុ ១៧ ឆ្នាំ រស់នៅភូមិ កោះឫស្សី ឃុំ ទួលស្តី ស្រុកចន្រ្ទារងរបួសធ្ងន់បាក់ដៃហើយបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមផងដែរ។
ប្រភពបន្តថា ករណីទី២ នៅវេលាម៉ោង៣រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៥ ស្ថិតនៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង មានករណីគ្រោះថា្នក់ចរាចរណ៍ដោយម៉ូតូម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១A ៣៩៥៧ បើកបរដោយឈ្មោះ ទូច ធីយ៉ា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ថ្នល់កែង សង្កាត់ ពោធិតាហោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូងបុកជាមួយម៉ូតូម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B ០៩៨៧ បើកបរដោយឈ្មោះ ញឹម សុធា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ យោធា រស់នៅ ភូមិ តាបឹប សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ។
ភាគីទាំងសងខាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយម៉ូតូទាំង២គ្រឿង ត្រូវបានរក្សាទុកនៅកអធិការនគរបាលក្រុងស្វាយរៀងដោះស្រាយពេលក្រោយ ៕ យឹម សុថាន