ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្វែងរកចាប់ខ្លួនអតីតមន្ត្រីបក្សសង្គ្រោះជាតិនិងជាប្រធានចលនារណសិស្សរំដោះជាតិខ្មែរក្រោម

ចែករំលែក៖

ភ្នំពេញ៖ រណសិស្សរំដោះជាតិខ្មែរ ក្រោមដឹកនាំដោយលោក ថាច់ សារឿន ជាប្រធាន លោក ថាច់ ស៊ុង ជាអនុប្រធាន ទី១ និងលោក ថាច់ ជាង ជាអនុប្រធានទី២ មានដើមកំណើតនៅកម្ពុជាក្រោម ហើយ មានទំនាក់ទំនងជាមួយគណបក្សប្រឆាំង ក្នុងការបង្កើតរណសិស្សរំដោះជាតិផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ពេលនេះសមត្ថកិច្ចកំពុង ស្វែងរកចាប់ខ្លួន ។

រណសិស្សរំដោះជាតិខ្មែរក្រោមធ្លាប់ បានរដ្ឋាភិបាលកម្ពុជាចាប់ដាក់ពន្ធនាគារម្តងរួចមកហើយនៅក្នុងខេត្តបន្ទាយមាន ជ័យកាលពីឆ្នាំ២០០៣ ដោយចោទប្រកាន់ពីបទបង្កើតជំរំជនភៀសខ្លួនខ្មែរក្រោមខុសច្បាប់នៅលើទឹកដីកម្ពុជា។ «តាម ច្បាប់ខ្មែរក្រោមមិនអាចបង្កើតជំរំជនភៀសខ្លួននៅលើទឹកដីកម្ពុជាឡើយដោយសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បាន ប្រកាសទទួលស្គាល់ខ្មែរក្រោមជាពលរដ្ឋខ្មែរស្របច្បាប់ពេលចូលដល់ទឹកដីកម្ពុជា»។ ក្រោយមកមេដឹកនាំរណសិស្សទាំងនោះក៏បានដោះលែងឲ្យមានសេរីភាពឡើងវិញក្រោយជាប់ឃុំជាច្រើនខែ។ ប៉ុន្តែលោក ថាច់ សារឿន ដែលជាមេចលនានៅតែមិនបោះបង់គំនិតក៏បានប្រមូលផ្តុំគ្នាទៅបន្ត បង្កើតរណសិស្សរំដោះជាតិនៅក្នុងជំរំ ប្រទេសថៃជាបន្តទៀត។ គោលដៅនៃការ បង្កើតចលនាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចតេជោ ។

ចលនារណសិស្ស រំដោះជាតិខ្មែរក្រោម មានគោលបំណងសហការជាមួយក្រុម ផ្សេងទៀតដូចជា រណសិស្សរំដោះជាតិខ្មែរ ឬរដ្ឋាភិបាលនិរទេសដឹកនាំដោយលោក សម សេរី មានមូលដ្ឋាននៅប្រទេសដាណឺ ម៉ាក។ ចលនារំដោះជាតិខ្មែរក្រោមបច្ចុប្បន្ន មានទីតាំងនៅក្នុងខេត្តប៉ាឆុំថានី ប្រទេស ថៃមានសមាជិករាប់រយនាក់ដែលជាខ្មែរក្រោមភៀសខ្លួននៅក្នុងប្រទេសថៃ ។

នៅពេលថ្មីនេះក្រោយពេលមេបក្ស សង្គ្រោះជាតិ ដែលជាជនក្បត់ជាតិត្រូវបាន ចាប់ឃុំខ្លួនដោយរកឃើញថា លោក កឹម សុខា បានសហការនិងដើរតាមការចង្អុលបង្ហាញរបស់អាមេរិកក្នុងការផ្តួលរំលំរដ្ឋា ភិបាលស្របច្បាប់កម្ពុជា។ មេដឹកនាំរណ សិស្សរំដោះជាតិខ្មែរក្រោមលោក ថាច់ សារឿន ក៏ត្រូវបានគេឃើញមានវត្តមាន នៅក្នុងរាជធានីភ្នំពេញ ។

ក្រោយទទួលបានព័ត៌មានកម្លាំងមានសមត្ថកិច្ចក៏បានស្វែងរកសួរនាំឬអាចចាប់ខ្លួនលោក ថាច់ សារឿន ដែលបានទៅសួរ សុខទុក្ខកូនចៅដែលរស់នៅផ្ទះជួលក្រោយវត្តស្ទឹងមានជ័យដែលមានភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ក្រោយ ពេលកម្លាំងមានសមត្ថកិច្ចចូលទៅដល់ លោក ថាច់ សារឿន ក៏បានគេចខ្លួនចេញ ទៅបាត់ ៕ ហេង សូរិយា

ថាច់ សារឿន


ចែករំលែក៖