ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ប្រជាពលរដ្ឋ​ ៣​ គ្រួសារ​ រស់នៅលើដីអនុវត្តសាលដីកា​ នៅភូមិ​ទួលក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុកស្អាង​ ត្រូវបានដោះស្រាយបញ្ចប់​

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ នៅសាលាខេត្តកណ្ដាល​មានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ​៣គ្រួសារ​ រស់​នៅលើដីអនុវត្តសាលដីកា​ ក្រោមអធិបតីភាពលោក​ ម៉ៅ​ ភីរុណ​ អភិបាល​ខេត្តកណ្ដាល​ ដោយមាន​សមាសភាពចូលរួម​ ៖

1-លោក អាជ្ញាសាលាអយ្យការនៃ​សាលាដំបូងខេត្តកណ្តាល

2-លោក អភិបាល អភិបាលរងស្រុកស្អាង

3-លោក ប្រធានមន្ទីសុរិយាដីខេត្តនិងស្រុក

4-លោក ស្នងការការងនិងអធិការង

5-ជំនាញអ ហ ខេត្តមេ/ការ អ ហ ស្រុក

6-លោក មេ ភូមឃុំទួលក្រសាំង

7-ភាគីចាញ់ក្តីនិងភាគីឈ្នះក្តី

លទ្ធផលក្នុងការសំរបសំរួលរបស់លោក
អភិបាល​​​ខេត្ត​​បានពិនិត្យ ៖

1-ឯកសាភាគីឈ្នះគឺលោកអភិបាលខេត្តពិនិត្យឃើញត្រឹមត្រូវតាមជំនាញសុរិយាដីដែលបានបញ្ជាក់

2-ឯកសារភាគីចាញ់ក្តីលោកប៉ុនថន ឯកសារមិនត្រឹមត្រូវតាមផ្លូវការនិងមិនប្រក្រ​ តីតាំងពីភូមិ-ឃុំ

3-លោក អភិបាលខេត្តបានពន្យល់ថាគ្រួសារទាំង3​ កុំតវ៉ាទៀតនាំមានរឿវែងឆ្ងាយក្លាយ​ទៅជាបទល្មើសព្រហ្មទណ្ឌព្រោះ​ចាញ់​ ក្ដីគេហើយចាំគាត់រកដំណោះស្រាយ​ជូនក្នុងនាមអភិបាលខេត្ត។

ការដោះស្រាយជូនគ្រួសារទាំង3

1-លោក ប៉ុនថន បានទទួលដីទំហំ10×12
-ប្រាក់ចំនួន3000$​ និងជួយធ្វើផ្ទះអោយទៀតនៅចំណុចក្រោយអារុណរះទួលក្រសាំង

2-អ៊ុង អុីម ទទួលបានដីទំហំ5×12
-ប្រាក់1500$និងជួយធ្វើផ្ទះអោយ

3-សែគឹមអូនទទួលបានដី5×12
និងប្រាក់1500$និងជួយធ្វើផ្ទះអោយ។

លោកអភិបាលខេត្តបានអោយលោកអភិបាលស្រុកចាត់ការចុះមើលដីជាបន្ទាន់។

គ្រួសារទាំង3​ បានឯកភាពទទួលយក​ដោយ​រីករាយក្នុងការដោះស្រាយរបស់លោកអភិបាលខេត្តកណ្តាល៕ ស​សម


ចែករំលែក៖