ភ្នំពេញ : ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌ៧មករាចាប់វាយខ្នោះ រួមនឹងថ្នាំញៀន៥កញ្ចប់តូច កាលវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ មុខបុរីកីឡា នៅតាមផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ស៊ុន ផល្លា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌ៧មករា បានប្រាប់ថា ដោយកម្លាំងល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញក្មេងស្ទាវ៥នាក់ខាងលើកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ហើយពេលឃើញសមត្ថកិច្ច ក៏បំរុងរត់គេច តែដោយមានការសង្ស័យ ក៏ដេញឃាត់ឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ៖
1-ឈ្មោះ ដេ លីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។
2-ឈ្មោះ ម៉ង សុភក្រ័្ត ភេទប្រុសអាយុ១៤ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដ។
3-ឈ្មោះ រុន រស្មី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរស្នាក់នៅមិនពិតឪប្រាកដ។
4-ឈ្មោះ ឆេង ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។
5-ឈ្មោះ ធឿន ចាន់ធី ភេទប្រុសអាយុ២០ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។ ។
សមត្ថកិច្ចក៏បានដកហូតថ្នាំញៀន ១កញ្ចប់តូច ពីឈ្មោះ រុន រស្មី ។
សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង៥នាក់ ក៏បានឆ្លើយសារភាពថា ទៅទិញថ្នាំញៀនយកមកជក់អស់ហើយ ទើបប្រទះជួបនឹងសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ដកហូតក្រាមសថ្លាចំនួន១កញ្ចប់តូច។
ក្រោយ ពេល កើតហេតុជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់៕ ស រស្មី