ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចតែមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

 

ខេត្តតតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបានប៉ុនប៉ងលួច តែមិនបានសម្រេច ដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2017វេលាម៉ោង20និង30នាទី ស្ថិតនៅក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

បើរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ពូនពិសិដ្ឋ ភេទ ប្រុស អាយុ 31ឆ្នាំ រស់នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យប៉ុនប៉ងលួចនោះមានឈ្មោះសំ សុស៊ីនួន ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ សោចិញ្ចៀន ចំនួន03 រណាអារដែកដងឈើ 01 ទុលណឺវីស1 ដែលជនសង្ស័យទុកសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖