ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទហាងខារ៉ាអូខេ៥ទីតាំងបណ្ដោះអាសន្នបន្ទាប់ពីបង្កជម្លោះពេលយប់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហាងខារ៉ាអូខេចំនួន៥ ទីតាំងដែលនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យត្រូវបានកម្លាំងគណៈបញ្ជាកា ឯកភាពចម្រុះបិទនិងផ្អាកអាជីវកម្មជា បណ្តោះអាសន្ន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបង្កភាពអសន្តិសុខដេញវ៉ៃគ្នាយ៉ាងអនាធិប តេយ្យ ព្រោះតែដណ្តើមម៉ូយគ្នាកាលពី យប់រួចមក។

ទីតាំងទាំង៥កន្លែងដែលត្រូវកម្លាំងចម្រុះចុះផ្អាកអាជីវកម្មនោះមានយីហោ ទី១-សែនអាល័យ II KRV ទី២-វិចិត្រថ្មីKTV ទី៣-ស្រីលំដាប់KTV(កូនយាយជី)ទី៤-រស្មីម៉ៃដា KTV និងទី៥-មាន លោភKTV

ក្នុងការចុះបង្ក្រាបនោះដែរសមត្ថកិច្ច ដកហូតបានដូចជា ទូរទស្សន៍ អំព្លី មេក្រូ ក្បាលឌីស និងបិទទីតាំងទាំងអស់នោះជាបណ្ណោះអាសន្នសិន ។

គួរបញ្ជាក់ថា កាលពីយប់ម្សិលមិញ វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុច ហាងខារ៉ាអូខេចំនួន៥ទីតាំងជាប់គ្នា ដែល សមត្ថកិច្ចចុះបិទនោះបានបង្កអសន្តិសុខ មានជម្លោះវ៉ៃតប់គ្នាបង្កការភ្ញាក់ផ្អើលនិង វាយខ្ទេចម៉ូតូមួយគ្រឿងផងដែរ ព្រោះតែការ ដណ្តើមម៉ូយគ្នា។ លុះព្រឹកឡើងសមត្ថកិច្ច ចម្រុះក៏បានចុះទៅបិទហាងខារ៉ាអូខេចំនួន៥ទីតាំងជាប់គ្នាខាងលើនេះនិងបានឲ្យម្ចាស់ហាងចូលខ្លួនដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យផងដែរ ៕ សុខាសែនជ័យ


ចែករំលែក៖