ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើករថយន្តហាយព្រីតលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់រថយន្តហោះគងរបាំងថ្ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនហើយមិនប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ហើយរថយន្តហោះទៅគងនៅលើរបាំងថ្មបែកចង្កៀងនិងកាង មុខមួយចំហៀងខាងឆ្វេងទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងអ្នកបើក បររងរបួសស្រាល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុង ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-6062 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយ ផ្លូវជាតិលេខ២ ល្បឿនលឿន។ ខណៈមក ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យបាក់៣កង់។ ចំណែក រថយន្តហោះផ្លោងទៅគងលើរបាំងថ្មបែក ស្តុបនិងកាងមុខចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច ហើយភ្លាមៗ នោះអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តបង្កនៅកន្លែង កើតហេតុ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖