ព័ត៌មានទាន់ហេតុការណ៍៖

ពិធីក្រុងពាលីដង្ហែលិង្គព្រះឥសូរពីជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកគឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហាររួមទាំង លោកប្រធានអនុប្រធាននាយកដ្ឋានរម ណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីពាលីក្រុងសូម សេចក្តីសុខក្នុងឱកាសដង្ហែលិង្គព្រះឥសូរយកទៅរក្សាទុកក្នុងសារមន្ទីរសកលធម្ម​ជាតិសម្តេចតេជោក្រោយពីក្រុមការងារ​បុរាណ​វិទូបានប្រទះឃើញនៅលើថ្ម​កម្រាល​​ខឿនខាងក្រោមនៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។ ពិធីនេះ​ប្រារព្ធ​ធើ្វ​ឡើងនៅ​រសៀលថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ។

លោក គឹម សេតារា ប្រធានអាជ្ញាធរ ជាតិព្រះវិហារបានឲ្យដឹងថា លិង្គព្រះឥសូរ​​ ជាវត្ថុបុរាណនាសម័យអង្គរសាងឡើងអំពីថ្មភក់មានប្រវែង២ម៉ែត្រ១តឹកកន្លះទទឹង​ ជិត៣តឹកដែលក្រុមការងារបុរាណវិទូ នាយកដ្ឋានរមណីយដ្ឋាននិងបុរាណ វិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានប្រទះឃើញនៅលើថ្មកម្រាលខឿន​ខាងក្រោម​នៃ​ជណ្តើរបុរាណខាងជើងប្រាសាទ​ព្រះវិហារ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ ក្នុងពេលចុះសិក្សាស្រាវជ្រាវ ប្រព័ន្ធបង្ហូរទឹកបុរាណនៅសងខាងជណ្តើរ ក្នុងគម្រោងស្តារប្រព័ន្ធទឹកដែលកកស្ទះ ឡើងវិញ ។

លោកបានបន្តថា ដើម្បីរក្សាការពារវត្ថុបុរាណទាំងនេះបានគឺដោយសារយើង មានសារមន្ទីរដ៏ស្រស់ស្អាតមួយកន្លែង នៅជាប់នឹងទីប្រជុំជនឈ្មោះថា សារមន្ទីរ​សកល​​ធម្មជាតិសម្តេចតេជោ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា នៅក្នុងរណ្តៅកំណាយ ជាមួយលិង្គព្រះឥសូរនេះគេបានប្រទះ​ឃើញបំណែកឧបករណ៍ថ្មកិនថ្នាំបុរាណ​១ដុំ ធ្វើពីថ្មភក់ មានបណ្តោយ១៧សង់ទី​ម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រកម្រាស់៤ សង់​​ទី​ម៉ែត្រ៕ សហការី


ចែករំលែក៖