ខេត្តស្ទឹងត្រែង៖ លោកឃួង ស្រេង អិបាលរាជធានីភ្នំពេញ អញ្ចើងចុះសួរសុខទុក និងអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ជូនដល់កងកម្លាំងទាហានជួរមុខ កងពលតូចលេខ១២៨ នៅព្រំដែនកម្ពុជា ឡាវ ដើ់ម្បីមានការស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធ ជាមួយស្ថាប័នស៊ីវិល និងប្រជាពលរដ្ឋ នៅចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិខាន់មាក់ហ្វឿង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានពាំនាំការនឹករលឹកសួរសុខទុក ដល់នាយទាហាន និងពលទាហានដែលឈរឈើងការពារខ្សែបន្ទាត់ជួរមុខកម្ពុជាឡាវ ទាំងអស់ និងនាំអំណោយគោយន្តកន្ត្រៃចំនួន១២គ្រឿង និងគ្រឿងបន្លាស់មួយកម្លេ និងប្រេងម៉ាស៊ីន និងប្រេងម៉ាស៊ូត្រសម្រាប់ប្រើប្រាស់ធ្វើមធ្យោបាយ ងាយស្រួលដល់កងកម្លាំង រួមនឹងគ្រឿងបរិភោគបរិភោគ និងថវិកាមួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងផងដែរ។
លោកអភិបាលរាជធានីបានមានប្រសាសន៍បន្តទៀតថាៈ បានដាស់តឿន និងផ្តាំផ្ញើដល់នាយទាហាន និងពលទាហានឲ្យរឹងមាំ មិនទុនជ្រាយកំជឿការញុះញុង មនុស្សអគតិមួយចនួនដែលតែងតែ ដើបំផុស និងឃោសនាបំពុលដល់សង្គម គឺមានតែសម្តេចទេទើបប្រទេសមានសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ។
លោកអភិបាលនៃគណៈអិបាលរាជធានី ឃួង ស្រេង បានចុះអនុសារណៈរវាងអភិបាលរាជធានីភ្នំពេញ នឹងលោកម៉ាច សាម៉ុត មេបញ្ជាការកងពលតូចលេខ១២៨ រួចធ្វើការចែកអំណោយ និងថវិកាជូនដល់នាយទាហាន និងពលទាហានម្នាក់ៗចំនួនប្រាំម៉ឺនរៀល និងជូនដល់បណ្តាអង្គភាពនិមួយៗជាថវិកាមួយចំនួនផងដែរ និងគោយន្តកន្ត្រៃចំនួនពីរគ្រឿងក្នុងអង្គភាពវិរៈទាំងប្រាំផងដែរ ដើម្បីឲ្យកាន់តែជិតស្និតថែមទៀ។
លោកអ៊ុត សំអ៊ុន មេបញ្ជាការវរៈសេនាធំលេខ២៨២បានឲ្យដឹងថាៈ លោកក៏ដូចកូនទាហានក្រោមឱវាតលោកផងដែរ បានសំដែងនូវការត្រេកអរយ៉ាងខ្លាំងរកអ្វីព្រាបផ្ទឹមពំបានឡើយ ដែលសម្តេចឲ្យលោកអិបាលរាជធានីភ្នំពេញចុះសួរសុខទុកដល់ កងកម្លាំងដែលនៅឈរជើងជួរមុខខ្សែបន្ទាត់ព្រំដែន ឆ្ងាយពីរគ្រួសារប្រពន្ធកូន ដែលហៀន លះបង់ពលីជីវិតការពារទឹកដីមិនឲ្យសត្រូវឈ្លានពានឬបាត់ដីសូម្បីតែមួយមីលីម៉ែត្រឡើយ ដើម្បីប្រទេសជាតិ និងមាតុភូមិកម្ពុជាដ៏រ៉ុងរឿង។
លោកអ៊ុត សំអ៊ុន តំណាងឲ្យនាយទាហាន និងពលទាហានទាំងអស់ដែលឈរជើង នៅខ្សែត្រៀមជួរទាំងអស់ សូមជូនពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវគិត្តិព្រឹត្តបណ្ឌិ ប៊ុន រ៉ានីហ៊ុន សែន ឲ្យជួបតែពុទ្ធពរទាំងប្រាំប្រការ និងឈ្នះមាសត្រូវគ្រប់ទិសទី កំបីឃ្លាងឃ្លាតឡើង ដែលសម្តេចតែងតែគិតគូរដល់កងកម្លាំងប្រដាប់អាវុធ និងគ្រួសាទ័ពមិនថាជួរមុខឬជួរក្រោយនោះទេ និងលោកអភិបាលឃួងស្រេងផងដែរ ដែលខំដឹកនាំអំណោយ និងខណ្ឌទាំង១២ចុះមកដល់គោលដៅឈរជើងរបស់ពួគគាត់ និងពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ចែកជូនដល់នាយទាហាន និងពលទាហានទាំងអស់ផងដែរ៕ មាស សុផាត