ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃយ៍ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ បុកនឹងគោយន្តកន្ត្រៃយ៍ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង១៦និង២៩នាទីល្ងាចថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ហេតុការណ៍បង្កឡើងដោយអ្នកបើកបរទាំងពីរ បើកបរមិនប្រកាន់ស្តាំ ទើបធ្វើឲ្យកើតមានគ្រោះថ្នាកចរាចរណ៍បែបនេះកើតឡើង អ្នកបើកបរម៉ូតូម៉ាកC100 កូរ៉េ ពណ៌ផ្ទៃមេឃ ផ្លាកលេខគ្មាន (បើកបរពីជើងទៅត្បូង) ឈ្មោះ ចាំង ជីអ៊ីញ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន (មកតំឡើងបង្គោលខ្សែភ្លើងក្នុងភូមិសាស្រ្តស្រុកស្ទោង) ស្នាក់នៅផ្ទះជួលឈ្មោះ ឆេង យូ ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព បានបុកគោយន្តកន្ត្រៃយ៍ពេញទំហឹង របួសធ្ងន់ អ្នកបើកបរគោយន្ត និងគោយន្ត មិនស្គាល់អត្តសញ្ញាណ បើកគេចខ្លួនបាត់ ។

ក្រោយកើតសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង បើកការស្រាវជ្រាវភាគីម្ខាងទៀតមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖