ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន៣នាក់ទៅសាលាដំបូង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ខាងលើទី១.ឈ្មោះ អ៊ុយ កែវផានិត ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតឃុំសំបួរមាស ស្រុក កំពង់សៀម ខេត្តកំពង់ចាម មានទីលំនៅ បច្ចុប្បន្នក្រុម២ ភូមិ២ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ទី២.ឈ្មោះ មាស ថូវ ភេទប្រុស អាយុ៣៥ឆ្មាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ សែនពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយ មាស ខេត្តកំពត មានទីលំនៅបច្ចប្បន្ន ក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ និងទី៣.ឈ្មោះ ឡេ យ៉ាំងហ្គេ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ វៀតណាម មានស្រុកកំណើតក្នុងភូមិ សាមគ្គី ឃុំអ្នកលឿង ខេត្តព្រៃវែង និងមាន ទីលំនៅបច្ចប្បន្នក្រុមទី១៣ ភូមិ៤ ឃុំទំនប់ រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ករណីនេះ កម្លាំង បានដកហូតថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លាចំនួន៤កញ្ចប់ ទម្ងន់០,២៧ក្រាម, ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនផង៕ ឆ្លាម សមុទ្រ


ចែករំលែក៖