ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកម្ពុជាទទួលបានមេដាយ៩គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាកហ្គេមឆ្នាំ២០១៧

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ ក្រុមអត្តពលិកកម្ពុជាលើវិញ្ញសាមួយចំនួនទទួលបានមេដាយជាបន្តបន្ទាប់ ដែលសរុបត្រឹមល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ មាន៩គ្រឿងហើយ ក្នុងនោះមានមេដាយ ប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធិ៥គ្រឿង ។

សម្រាប់ការដណ្តើមបានមេដាយប្រាក់១គ្រឿងចុងក្រោយគឺវិញ្ញាសាកីឡាបាល់ទះអង្គុយរបស់អត្តពលិកជនពិការកម្ពុជាក្រោយពីចាញ់ក្រុមមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី ។

កម្ពុជាបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ បានមេដាយប្រាក់នេះគឺដោយសារតែបានយកឈ្នះលើក្រុមថៃ និងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី តែសោកស្ដាយប្រកួតចុងក្រោយបែរជាបរាជ័យក្រោមដៃក្រុមការពារមេដាយមាសមីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-១ (25-23 , 24-26, 26-24, 25-16) ។

លោក យី វាសនា នាយបេសកកម្មកីឡាអាស៊ានប៉ារ៉ាហ្គេមបានឲ្យដឹងថា ក្រៅពីកីឡាបាល់ទះអង្គុយ កម្ពុជារកបានមេដាយប្រាក់ និងមេដាយសំរឹទ្ធិលើការ ប្រភេទកីឡាអត្តពលកម្ម ក្នុងនោះកីឡាករ ហេង សាវឿន បានឈ្នះមេដាយប្រាក់ លើការប្រកួតប្រណាំងរទេះជនពិការ ចម្ងាយ៨០០ម៉ែត្រ កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយប្រាក់ លើការប្រកួតលោតចម្ងាយ ហើយកីឡាករ វ៉ាន វ៉ុន បានឈ្នះមេដាយសំរឹទ្ធលើការប្រណាំងរទេះ និងមានប្រភេទកីឡាមួយចំនួនទៀត ៕ សារីម


ចែករំលែក៖