ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​បទល្មើស​នេសាទ ក្នុង​តំបន់​អតីត​ឡូ​លេខ​៨

ចែករំលែក៖

ខេត្តកំពង់ចាម​៖ សមត្ថកិច្ច​ចំរុះ​បញ្ជារ​ឯកភាព​​ស្រុក​កោះសូទិន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​អតីត​:​ឡូ​ត៌​លេខ​៨ ភូមិ​ល្វេ ឃុំ​ល្វេ ស្រុ​គោះ​សូ​ទិន ខេត្តកំពង់ចាម​។​

​ប្រតិបត្តិការ​នេះ លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់តាំង​បញ្ជា​លោក​វរសេនីយ៍ទោ ស្រេង ធា​រី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ចាម សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម​, កំលាំង​នគរបាល​អធិការដ្ឋាន​ស្រុក​កោះសូទិន​, អាវុធហត្ថ​ស្រុក​កោះសូទិន , សឹក​រង​ស្រុក​កោះសូទិន ដឹកនាំ​ដោយ​លោក ផេង សុផល អភិបាល នៃ​គណ​:​អភិបាលស្រុក​កោះសូទិន​។​

​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន លូ​ស្បៃ​មុង​ចំនួន​១២៥​មាត់​, របាំង​ស្បៃ​មុង ប្រវែង​៥៦២៥​ម៉ែត្រ​, បង្គោល​ចម្រឹង​ឬ​ស្សី ចំនួន​២១២៥​ដើម​, ចាក់​លែង​កូន​ត្រី​ចំរុះ ចំនួន​៥៧៥​គីឡូក្រាម​, ឩ​បក​រណ៍​រ៉ាវ ចំនួន​០៨​មាត់​, របាំង​ប្រវែង ៣៥០​ម៉ែត្រ​, បង្គោល​ឬ​ស្សី ចំនួន​១២០​ដើម​, ចាក់​លែង​កូន​ត្រី​ចំរុះ ចំនួន​២៤​គីឡូក្រាម​, របាំង​បិទ​ផ្ចិត​ព្រែក ចំនួន​០៥​កន្លែង​, បង្គោល ចំនួន​១២០​ដើម​, របាំង​ព្រួល​ប្រវែង​៩០​ម៉ែត្រ​,​លប​ទ្រូ ចំនួន​២០, ចាក់​លែង​កូន​ត្រី​ចំរុះ​ចំនួន​៣០​គីឡូក្រាម់​។​

​ឩ​បក​រណ៍ និង​វត្ថុតាង​មួយចំនួន បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង និង​មួយចំនួនទៀត យកមក​រក្សាទុក​នៅ​សាលាស្រុក​កោះសូទិន​៕​ ហេង សូរិយា


ចែករំលែក៖