ខេត្តពោធិ៍សាត់៖ យ៉ាងហោចរបួសស្រាលធ្ងន់ចំនួន ១១នាក់នៅខេត្តពោធិ៍សាត់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ត្រឹ មរយៈពេល ២ថ្ងៃ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឆ្នាំ២០១៧ នេះ។
ហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍បណ្ដាលឲ្យរងរបួសជាបន្តបន្ទា ប់ខាងលើនេះ ត្រូវបានប្រភពនានាជុំវិញកន្លែ ងកើតហេតុប្រាប់ថា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវបំបែកចូលទៅលោ កឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិក្រពើរោទ៍រ ឃុំស្នាមព្រះ ស្រុកបាកាន រវាងម៉ូតូបុកម៉ូតូខណៈកំពុងធ្វើ ដំណើរស្របទិសគ្នា(លិចកើត) បណ្ដាលឲ្យដួលរងរបួសទាំងសង់ខាងចំ នួន ៤នាក់។
ដោយឡែក៖ នៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ត្រូវបានលោក វេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបា លស្រុកក្រគរបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើ ងចំនួន ១លើកដែរ បង្កឡើងដោយរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B 3031 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះ ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានកៀរអ្ នកស្មើរជើងម្នាក់បណ្ដាលឲ្យរបួ សធ្ងន់ រួចបោលចូលដេកក្នុងទឹកស្រែរបួសតែ កុង និងព្រូស្រាល។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា លុះនៅវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២២ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ តងទៀត ដោយម៉ូតូ ១គ្រឿងម៉ាក ស៊ុម័រ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ 6762 ធ្វើដំណើរដោយប្តីប្រពន្ធនៅស្រុ កមោងឬស្សី ក្នុងទិសដៅលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកអ្ នកជិះម៉ូតូបើកឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលម្នាក់។
លោក បន្តទៀតថា លុះនៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើ ងបន្ថែមម្តងទៀត ដោយគោដោយគោយន្តកន្រ្តៃ ពណ៌ក្រហម សណ្ដោងរឺម៉ក ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះ ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុ កម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K 5571 បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់(បា ក់ភ្លៅ) ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តភ្លាមៗ ដោយឡែក៖ វត្ថុតាងសមត្តកិច្ចជំនាញចរាចរណ៍ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់៕ ប៉ឹម ពិន