ព័ត៌មានទាន់ហេតុការណ៍៖

បុរជនជាតិណ័រវេសម្នាក់ ស្រវឹងខ្លាំងវាយបំបែកស្លាកប៉ាណូគណបក្សប្រជាជនរបួសដៃ

ចែករំលែក៖

ភ្នំពេញៈ បុរជនជាតិណ័រវេសម្នាក់មិនដឹងកើតរោគចិត្តឬអី ពេលដើរតាមផ្លូវសុខៗ ស្រាប់តែ ស្ទុះទៅវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលក្នុងផ្ទះសំណាក់មួយនៅខាងជើងសាលារាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានតាមឃាត់ខ្លួនទាល់តែបាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ តាមបណ្តោយផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជន ជាតិណ័រវេសម្នាក មានវ័យជាង៤០ឆ្នាំ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវលេខ៩០ ពីកើត ទៅលិចដោយនិយាយតែម្នាក់ឯងមិនដឹងជានិយាយរឿងអីខ្លះនោះទេ។ លុះដើរមកដល់មុខ មន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែស្ទុះទៅវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា បែកខ្ចាយនិងបណ្តាលឲ្យរងរបួសដៃ រួចឡើងទៅសម្ងំនៅជាន់ ទី៣ ក្នុងសណ្ឋាគារមួយនៅខាងជើងសាលារាជធានីភ្នំពេញ ធ្វើព្រងើយហាក់ដូចជាមិនមានរឿងអីកើតឡើង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយបង្កការភ្ញាក់ផ្អើលនេះមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមកាបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះទៅដល់ផ្ទះសំណាក់នោះរួចបានឃើញជនជាតិណ័រវេសរូបនោះដែលកំពុងសម្ងំនៅក្នុងបន្ទប់លេខ៣៣៣ ឲ្យចុះមកក្រោម ដើម្បីជិះរថយន្តទៅមន្ទីរពេទ្យដេរមុខរបួស។ បន្ទាប់មក បុរសជនបរទេសនោះ ក៏បានឡើងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះទៅមណ្ឌលសុខភាពខណ្ឌដូនពេញ តាមកាស្នើសុំរបស់អាជ្ញាធរ។

ក្រោយដេរមុខរបួសរួចរាល់ហើយ សមត្ថកិច្ចបានដឹកចេញពីមណ្ឌលសុខភាពខណ្ឌដូនពេញ ឆ្ពោះទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ ទើបដឹងថាបុរសជនជាតិបរទេស រូបនេះស្រវឹង ៕ ប្រាថ្នា


ចែករំលែក៖