ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានចុះទៅត្រួតពិនិត្យមើលផ្ទះសំណាក់យីហោ (ឡាហ័រ )ក្រោយទទួលបានព័ត៌មានថាមានករណីជនជាតិបរទេសដេកស្លាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផងដែរ ។
ករណីជនបរទេសម្នាក់ដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ (ឡាហ័រ ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ27E0បន្ទប់លេខ104ជាន់ទី1ផ្លូវ110ភូមិ07សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះសំណាក់ឈ្មោះ Rehman Abdulភេទប្រុស ជនជាតិ ព៉ាហ្គីស្ថាន ។
ជនរងគ្រោះ ឈ្មោះ Braunwarth Patrice Jean Pierre Rene ភេទប្រុស ជនជាតិ Francaise ឆ្នាំកំណើត1959កាន់លិខិតឆ្លងដែនលេខ 15CA57141
តបតាមកាបំភ្លឺរបស់ឈ្មោះ ញឹម សេរី ភេទប្រុស អាយុ25ឆ្នាំជនជាតិខ្មែរ និងឈ្មោះអៀត រំដួល ភេទស្រីអសយុ24ជនជាតិខ្មែរជាអ្នកទទួលភ្ញៀវនៅផ្ទះសណាក់ឡាហ័រ បានប្រាប់ថាមានភ្ញៀវដេកស្លាប់នៅក្នុងបន្ទប់លេខ104ជាប់គន្លឹះសោទ្វាពីរក្នុងរួចខ្ញុំបានមើលតាមបង្អួចបន្ទប់បានឃើញភ្ញៀវបរទេសភេទប្រុសម្នាក់អាយុប្រហែល58ឆ្នាំដេកស្លាប់នៅលើក្រែពូក។
តាមចំម្លើយបំភ្លឺពីឈ្មោះ ញុឹម សេរី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះអៀត រំដួល ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកទទួលភ្ញៀវនៅផ្ទះសណាក់ឡាហ័រ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានមកជួលផ្ទះសំណាក់ខាងលើនេះស្នាក់នៅរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង២០នាទី បុគ្គលិកនិងម្ចាស់ផ្ទះសំណាក់ បាននាំគ្នាឡើងទៅបន្ទប់ជនរងគ្រោះឃើញជាប់គន្លឹះសោរទ្វារក៏បានបើកបង្អួចមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើក្រែពូកគ្រែក្នុងផ្ទះសំណាក់យីហោ (ឡាហ័រ ) រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ឆ្លងតាមការពិនិត្យនឹងធ្វើកោសល្យវិច័យរបស់លោកគ្រូពេទ្យជំនាញ សាកសពស្លាប់ដោយសារ(គាំងបេះដូង)។
បច្ចុប្បន្ន សពត្រូវបានយកទៅក្លាសេទុកនៅវត្តស្ទឹងមានជ័យ ៕ស តារា