នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Craig Federighi បានបញ្ជាក់ថា 3D Touch gesture ដ៏ពេញនិយមសម្រាប់ iPhone ដែលត្រូវបានដកចេញនៅក្នុង iOS 11.0 នឹងត្រូវបានត្រឡប់មកវិញនៅក្នុងការ Update កម្មវិធីមួយនាពេលខាងមុខ។ កាយវិការ Gesture គឺជាវិធីរហ័សក្នុងការទទួលបានអេក្រង់ពហុមុខងារ និងទាមទារឱ្យមានការចុចលើអេក្រង់ផ្នែកខាងឆ្វេង ហើយចុចខាងស្ដាំដើម្បីបង្ហាញឧបករណ៍ឆ្លាស់កម្មវិធី។
យោងតាមអ៊ីមែលដែលបានចេញផ្សាយដោយ MacRumors លោក Federighi បាននិយាយថាក្រុមហ៊ុន Apple ត្រូវតែដក shortcut មានប្រយោជន៍ជាបណ្តោះអាសន្ន “ដោយសារតែឧបសគ្គបច្ចេកទេស” ។ ជាក់ស្តែងពេលនេះ ក្រុមហ៊ុននេះបានយកឈ្នះលើបញ្ហានេះហើយ ដោយបានស្ដារវាឡើងវិញដោយ លោក Federighi សន្យាថាលោកនឹងនាំយកវាមកវិញនៅក្នុងការ Update iOS 11.x នាពេលខាងមុខនេះ។
យ៉ាងហោចណាស់សម្រាប់ពេលឥឡូវនេះ វិធីតែមួយគត់ក្នុងការបង្កើតកម្មវិធីប្ដូរនៅក្នុង iOS 11.0 គឺដោយចុចពីរដងលើប៊ូតុង Home ឬ នៅពេលដែលវាអាចប្រើបាន ដោយអូសរបារខាងលើរបស់ iPhone X និងផ្អាកនៅពាក់កណ្តាលអេក្រង់ ដើម្បីជាគន្លឹះ multitasking ៕ ហេង លក្ខិណា