ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃឃាត់ខ្លួនអ្នកញៀនថ្នាំ៥នាក់បញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន សង្កាត់ជ្រាវ ប្រជាការពារភូមិ និង អធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះបង្ក្រាបករណីជួញដូរ សារធាតុញៀន ចំនួន៥នាក់ បញ្ចូនមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។

ការបង្ក្រាបករណីគ្រឿងញៀនមានរយៈពេល២ថ្ងៃនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ និង ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

តាមប្រភពពីមន្ត្រីការិយាល័យគ្រឿងញៀនបានប្រាប់ថា ជនសង្ស័យ៥នាក់នោះមាន៖ ទី០១/ឈ្មោះ សឿម ស៊ីស ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងឈើ ទីលំនៅភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី០២/ឈ្មោះ លី គី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ទី០៣/ ឈ្មោះ ថុល ថៃនិច្ច ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្ត សៀមរាប (ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី០៤/ឈ្មោះ គុណ ប៉ុច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ធ្វើស្រែទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី០៥/ឈ្មោះ ឆែ មាស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីកម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យទាំង៥ នាក់ ជាបន្តបន្ទាប់ ជំនាញក៏បានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន០២ កញ្ចប់ ស្មើនឹងទំងន់០,០២ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន០៨គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពុងរៀបចំកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖