ព័ត៌មានទាន់ហេតុការណ៍៖

សិទ្ធិមនុស្សនៅគ្រីមៀរងការរំលោភបំពានពីរដ្ឋាភិបាលរុស្ស៊ី

ចែករំលែក៖

គ្រីមៀជាដើមចមបង្កឲ្យមានវិបត្តិរវាង រុស្ស៊ីនឹង អាមេរិក អឺរ៉ុប ដោយសារតែរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀក្រោមការគ្រប់ គ្រងរបស់ខ្លួនធ្វើឲ្យអាមេរិកអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរហូតមកទលពេលនេះមិនទាន់ បញ្ចប់នៅឡើយ។

នៅពេលនេះរុស្ស៊ីកាន់តែជាប់ផុង ក្រោយពេល អង្គការសហប្រជាជាតិចេញ របាយការណ៍ ជាសាធារណៈនៅថ្ងៃចន្ទទី ២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយអង្គការសហប្រជាជាតិបានសន្និដ្ឋានថា រុស្ស៊ី បានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ គឺការរំលោភសិទ្ធិមនុស្សនៅតំបន់គ្រីមៀ។ សកម្មភាព ​រំលោភសិទ្ធិមនុស្សទាំងនោះមានជាអាទិ៍ ការចាប់ខ្លួន ឃុំឃាំងមនុស្ស ដោយគ្មានឆ្លងកាត់តុលាការឬក៏បង្ខំពលរដ្ឋគ្រីមៀ ឱ្យកាន់ សញ្ជាតិរុស្ស៊ី ជាដើម។ល។

របាយការណ៍ដដែលនេះបានលម្អិត បន្ថែមទៀតថា ក្រុមសកម្មជនអ្នកប្រឆាំង នឹងប្រជាមតិប្រគល់គ្រីមៀ បានក្លាយជា ផ្ទាំងស៊ីបនៃការចាប់ចង ក្រោមហេតុផល អនុវត្តច្បាប់ប្រឆាំងនឹងភេរវកម្ម ប្រឆាំង នឹងជនជ្រុលនិយម និងក្រុមផ្តាច់ទឹកដី និយម។ ជនខ្លះ ត្រូវបានអាជ្ញាធរចាប់បង្ខំទៅដាក់ក្នុងមន្ទីរពេទ្យឆ្កួត។ ការសិក្សាជា ភាសាអ៊ុយក្រែន ស្ទើរតែរលុបបាត់ ស្ថាប័ន សភា តំណាងក្រុមជនជាតិដើម Tatarsនៅ គ្រីមៀ ក៏ត្រូវមូស្គូហាមឃាត់ដែរ

“រុស្ស៊ីបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបានប្រើអំណាចចាប់ខ្លួនមនុស្ស ចាប់ឃុំឃាំង ធ្វើឱ្យមានការបាត់ខ្លួន ធ្វើ បាប ធ្វើទារុណកម្ម និងយ៉ាងហោចណាស់បានប្រហារជីវិតមនុស្សម្នាក់ដោយមិនឆ្លងកាត់តុលាការ”។ នេះបើការសរសេររៀប រាប់លម្អិត នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ជាងនេះទៀត បើ តាមរបាយការណ៍ ជនជាប់ឃុំឃាំង មួយចំនួនដែលចាប់ខ្លួនបាននៅគ្រីមៀ ត្រូវ បញ្ជូនទៅពន្ធនាគាររុស្ស៊ី។ ទង្វើបែបនេះ ខុសនិងផ្ទុយស្រឡះអំពីច្បាប់អន្តរជាតិ។

រុស្ស៊ី បានក្រសោបយកទឹកដីគ្រីមៀ ដែលជារបស់អ៊ុយក្រែន ទៅគ្រប់គ្រង កាលពីខែមីនាឆ្នាំ២០១៤។ ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នេះ ត្រូវក្លាយជាទៅជនជាតិរុស្ស៊ីទាំងអស់ លើកលែងតែជនណាដែលបានសរសេរលិខិតជាលាយលក្ខណ៍អក្សរសុំប្រឆាំងតែប៉ុណ្ណោះ។

“បង្ខំពលរដ្ឋរស់នៅក្នុងដែនដីអាណា និគម ឱ្យកាន់សញ្ជាតិរុស្ស៊ី ស្មើនឹងបង្ខំពួកគេឱ្យទទួលស្គាល់និងគាំទ្ររដ្ឋអំណាចដែលគេប្រឆាំង សកម្មភាពនេះ ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាក្រុងហ្សឺណែវ” !នេះជាការគូសបញ្ជាក់របស់ឧត្តមស្នងការការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Ra’ad al Hussein៕ ម៉ែវ សាធី


ចែករំលែក៖