បច្ចុប្បន្នប្រទេសដែលនៅគាំទ្រអាមេរិកច្រើនបំផុតនោះគឺប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយនៅពេលដែលអឺរ៉ុបឈប់គាំទ្រគោលនយោបាយការបរទេសតាមបែប« អាត្មា និយម»របស់អាមេរិកហើយនោះអាមេរិក និងក្លាយជាមហាអំណាចឯកោ ។ ការគាំ ទ្រអាមេរិក កន្លងមកមិនបានធ្វើឲ្យអឺរ៉ុបទទួលបានលទ្ធផលល្អនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យអឺរ៉ុបត្រូវខាតបង់ជាច្រើន ។
នៅពេលនេះ ឯកអគ្គរដ្ឋទូតបណ្តា ប្រទេសអឺរ៉ុបដូចជា អង់គ្លេស បារាំង អាល្លឺ ម៉ង់ និងប្រទេសជាច្រើនទៀត កាលពីថ្ងៃទី ២៥ ខែកញ្ញាបានប្រកាសគាំទ្រពេញទំហឹងដល់កិច្ចព្រមព្រៀងបរមាណូជាអន្តរជាតិ របស់អុីរ៉ង់ ដែលរដ្ឋាភិបាលអាមេរិក គំរាម លុបចោលនោះ។
តំណាងរដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុប បានបញ្ជាក់ថា នេះជាកិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ មិនអាចលុបចោលបាន ឡើយ នៅពេលដែលអុីរ៉ង់នៅតែ បន្តគោរព ដល់កិច្ចព្រមព្រៀងនោះ។
លោក David O’Sullivan ឧបការី សហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិថា «យើងគាំទ្រដល់កិច្ច ព្រមព្រៀង ហើយបើលុបចោលកិច្ចព្រមព្រៀងនោះគឺជាការខាតបង់យ៉ាងធំធេង»។
ចំណែកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Peter Wittingវិញបានបញ្ជាក់ថា បើអ្នកណា គាំទ្រ ការលុបចោលកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ គួរតែត្រួតពិនិត្យឡើងវិញទៅលើ បញ្ហាធំជាងនេះ ។ក្នុងនោះ មានការអភិវឌ្ឍឡើងវិញនៅក្នុងវិធីបរមាណូរបស់អីុរ៉ង់ និងជំរុញឲ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងការប្រកួតប្រជែងអាវុធបរមាណូក្នុង តំបន់។
លោកWittingបញ្ជាក់ទៀតថា «ប្រសិនបើកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ត្រូវលុបចោលនោះគឺជាសារដ៏សំខាន់មួយដល់កូរ៉េខាងជើង និងពិភពលោកទាំងមូលថា កិច្ចព្រមព្រៀងការបរទេសមិនគួរឲ្យទុកចិត្តមិនត្រូវជឿលើកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ។ នៅពេលនោះប្រតេសជាច្រើន អឺរ៉ុប ក៏នឹងត្រូវរងផលប៉ះពាល់គ្មានទំនុក ចិត្តលើអឺរ៉ុបផងដែរ»។
ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រកាសពីការប្តេជ្ញារបស់ខ្លួនថា ប្រសិនបើទីក្រុង វ៉ាស៊ីនតោន សម្រេចលុបចោលកិច្ចព្រម ព្រៀងនោះ អឺរ៉ុបនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បី ការពារក្រុមហ៊ុន អីុរ៉ង់នៅអឺរ៉ុប ក៏ដូចជា ក្រុមហ៊ុនអឺរ៉ុបនៅអីុរ៉ង់ និងបន្តសហការជា មួយអីុរ៉ង់ ទោះបីអាមេរិកដាក់ទណ្ឌកម្មយ៉ាងណាក្តី។
ដោយឡែកឯកអគ្គរាជទូតអង់គ្លេស លោក Kim Dorroch បានបកស្រាយថា មូលហេតុដែលលោកគាំទ្រកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដោយសារតែនោះជាបញ្ហា សន្តិសុខជាតិ ។ លោកបន្តទៀតថា«ឲ្យតែអីុរ៉ង់នៅគោរពកិច្ចព្រមព្រៀងនោះយើងនៅតែគាំទ្រជានិច្ច»។
ចំពោះឯកអគ្គរដ្ឋទូតបារាំង លោក Gerard Araud ក៏បានលើកឡើងផងដែរថា ប្រទេសដែលបានចុះហត្ថលេខានៅក្នុង កិច្ចព្រមព្រៀងខាងលើ ដូចជាចិន រុស្ស៊ី និងអីុរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនគាំទ្រដល់ការពិភាក្សាឡើងវិញដើម្បីដាក់ គំនាបទៅលើអីុរ៉ង់ទៀតឡើយ។
សកម្មភាពខាងលើរបស់ប្រទេសក្នុង តំបន់អឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថា អឺរ៉ុប មិនអាចគាំទ្រអាមេរិកឲ្យធ្វើខុសម្តងហើយម្តងទៀតនោះឡើយ ដោយអាមេរិកគិតតែពីប្រយោជន៍ខ្លួនឯង ដាក់ទណ្ឌកម្ម ទៅ លើប្រទេសដែលមិនស្តាប់តាមខ្លួន ដូចជា អីុរ៉ង់នេះជាដើម។
នៅពេលដែលអឺរ៉ុបឈប់គាំទ្រអាមេរិក ទៅលើគោល នយោបាយដាក់ទណ្ឌកម្មនោះ អាមេរិក នឹងក្លាយជា«មហាអំណាចឯកោ»នៅពេលដែលប្រទេសជុំវិញពិភព លោក គេ«ឈប់លេងចូលអាមេរិក»បើ ទោះបី អាមេរិកមានយោធារឹងមាំមានសេដ្ឋកិច្ចទីមួយលើពិភពលោកក្តី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អីុរ៉ង់បាន បដិសេធការចោទប្រកាន់របស់ លោកដូណាល់ ត្រាំ ថាបានសហការជាមួយទីក្រុងព្យុងយ៉ាង។ អីុរ៉ង់បានចាត់ទុក ប្រសាសន៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៥ ខែកញ្ញា ដែលចោទថាអុីរ៉ង់ ធ្វើសហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍មីស៊ីលបាលីស្ទីកនោះ ថាពុំមានមូលដ្ឋាននិងក៏ពុំសមហេតុសមផលដែរ។
ប្រសាសន៍លោក ដូណាល់ ត្រាំ ដែល ថ្លែងថា “តេអេរ៉ង់ មានសហប្រតិបត្តិការជាមួយព្យុងយ៉ាងនៅលើវិស័យមីស៊ីលបាលីស្ទីកនោះ គឺជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននិងមិនសមហេតុផលទាល់តែសោះ”-នេះជាសេចក្តីថ្លែងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសអុីរ៉ង់នៅទីក្រុងតេអេរ៉ង់។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអុីរ៉ង់ ដដែល បានថ្លែងបន្ថែមទៀតថា” នៅលើវិស័យមីស៊ីលបាលីស្ទីកនេះ បន្ទាត់ នយោបាយរបស់អុីរ៉ង់ តែងតែមានភាពច្បាស់លាស់និងមានតម្លាភាព”។ ម្យ៉ាងទៀត ការ ចង់បានរបស់អុីរ៉ង់ គឺការស្វែងរក ផ្នែក ថាមពលនុយក្លេអ៊ែរ ក្នុងគោលដៅសន្តិ ភាពតែប៉ុណ្ណោះ។
កាលពីថ្ងៃសៅរ៍មុន អុីរ៉ង់ ធ្លាប់បានអះ អាងថា “ប្រទេសខ្លួន បានធ្វើការសាកល្បងមីស៊ីលថ្មីមួយដោយជោគជ័យ ជាមីស៊ីលដែលអាចបាញ់បានចម្ងាយរហូតដល់ ២.០០០ គីឡូម៉ែត្រ ហើយយោងតាម អាជ្ញាធរអុីរ៉ង់ មីស៊ីលថ្មីនេះ អាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះ ទូរទស្សន៍រដ្ឋអុីរ៉ង់ ថែមទាំងបានផ្សព្វផ្សាយនូវរូបភាពមួយចំនួនដែលគ្មានចុះកាលបរិច្ឆេទទេ តែបានបញ្ជាក់ថា ជាការបាញ់មីស៊ីលនេះ ក្រោមរហស្សនាម ថា “ Khoramshahr ។
ភា្លមៗនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិ កម្មនៅលើគណនី Twitter របស់លោកថា “អុីរ៉ង់ បានសាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់របស់ខ្លួនដែលអាចបាញ់ទៅដល់ ប្រទេសអុីស្រាអែល ព្រមទាំងបានធ្វើការជាមួយកូរ៉េខាងជើងទៀតផងនៅលើវិស័យមីស៊ីលនេះ។ តែកន្លងមក អុីរ៉ង់ ធ្លាប់បាន បញ្ជាក់ថា កម្មវិធីមីស៊ីលរបស់ខ្លួន ស្រប ច្បាប់និងមិនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលចុះហត្ថលេខាព្រមព្រៀងជាមួយប្រទេសមហាអំណាចនៅឆ្នាំ២០១៥នោះទេ ពីព្រោះមីស៊ីលអុីរ៉ង់ មានសមត្ថភាពត្រឹមតែបំពាក់ក្បាលគ្រាប់បែកធម្មតាដែលប្រើសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។
ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែពុំជឿលើការអះអាងរបស់អុីរ៉ង់និងបានចោទថាអុីរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយ សារតែអីុរ៉ង់ មានសក្តានុពលផលិតក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់បំពាក់លើមីស៊ីល។ លោកដូណាល់ត្រាំ ធ្វើការរិះគន់ កិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់នោះ ថាជាកិច្ចព្រមព្រៀងអាក្រក់ដែលលោកមានបំណងចង់ដកចេញវិញ។
គួររំលឹកថា កិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់នេះ បានអនុញ្ញាតឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិមួយ ចំណែក ពីអុីរ៉ង់ ដោយប្តូរជាមួយនឹងការធានាបញ្ជាក់យ៉ាងត្រឹមត្រូវពីសំណាក់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA ថា” អុីរ៉ង់ធ្វើតែសកម្មភាពនុយក្លេអ៊ែរស៊ីវីល ប៉ុណ្ណោះ៕ ម៉ែវ សាធី