ក្រុមហ៊ុន LG បានឧទ្ទេសនាមស្មាតហ្វូន K7i ថ្មីរបស់ខ្លួននៅឥណ្ឌា នាពេលបច្ចុប្បន្ននេះ។ វាជាទូរស័ព្ទស្ដង់ដារដែលមានគុ ណភាពស្តង់ដាជាមួយអេក្រង់ HD ទំហំ 5 អ៊ីញមាន RAM ទំហំ 2GB មានអង្គចងចាំទំហំ 16GB និងប្រព័ន្ធដំណើរការ quad-core គ្មានកំណត់។ វាថែមទាំងដំណើរការប្រព័ន្ធប្រតិ បត្តិការ Android Marshmallow ដោយមិនមានផែនការសាធារណៈនៃការ update ទៅ Nougat ឬ Oreo ។ អ្វីដែលផ្លាស់ប្តូរទូរស័ព្ទម៉ូត classic ឧបករណ៍ថ្មីនេះមិនមានលក្ខណៈពិសេ សតែមួយនោះទេ គឺមានបច្ចេកវិទ្យាភ្ជាប់រលកសម្លេងបណ្ដេញសត្វមូស ។
លក្ខណៈពិសេស Mosquito Away នេះត្រូវបានគេដាក់បញ្ចូលនៅក្នុ ងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍របស់ក្រុមហ៊ុនមួយចំ នួន។ វាមិនច្បាស់ថាតើបច្ចេកវិទ្យានេះ ពិតជាដំណើរការទេ បើទោះបីជា BBC បានហៅវាថារឿងមិនអាចកើតឡើងមួយ។ លោក Bart Knols ដែលជាសាស្ត្រាចារ្យខាងផ្នែកប្រឹ ក្សាជំងឺនៃមូលនិធិជំងឺគ្រុនចាញ់ ហូឡង់បានប្រាប់ទស្សនាវដ្តីថា “គ្មានភ័ស្តុតាងវិទ្យាសាស្ត ដែលថាអេកូអាចទប់ស្កាត់សត្វមូសនោះ ទេ” ។ ប៉ុន្តែសម្រាប់តម្លៃ 7.990 រូពីឬ 121 ដុល្លារ អ្នកអាចទទួលយកបាន ការយល់ច្រឡំអំពីសុវត្ថិភាពនៃកា រទប់ទល់នឹងមូសនិង Android Marshmallow ៕ ហេង លក្ខិណា