ព័ត៌មានទាន់ហេតុការណ៍៖

ចៅអធិការ២វត្តនិងសង្ឃ២អង្គដោះស្បង់នាំ គ្នាទៅច្រៀងប្រញាប់ចូលវត្តវិញបើករថយន្ត បុកបង្គោលភ្លើងសុគត-របួស

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តបុកបង្គោលភ្លើងស្លាប់ និងរបួស៤នាក់ត្រូវបានបែកធ្លាយថា ជន រងគ្រោះទាំងនោះជាចៅអធិការវត្ត និងព្រះ សង្ឃនាំគ្នាដោះស្បង់ចីពរទៅច្រៀនខារ៉ា អូខេ ហើយប្រញាប់ត្រឡប់ចូលវត្តវិញក៏ ជួបគ្រោះថ្នាក់តែម្តង ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ចរាចរណ៍ខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ គីម ហ៊ា អាយុ៣៥ឆ្នាំ ជាចៅអធិការវត្តក្រួស ស្ថិត ក្នុងឃុំក្រួស ស្រុកស្វាយជ្រំ និងឈ្មោះ សឹុម ភុន អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ ជាចៅអធិការ វត្តក្រសាំងជ្រំ ស្ថិតក្នុងឃុំក្រួស ស្រុកស្វាយ ជ្រំ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះ ២នាក់ទៀតដែលសង្ស័យថាជាព្រះសង្ឃ ដែរនោះរងរបួសស្រាលមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីទៀប ភ្លឺនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិ តាបឹម សង្កាត់-ក្រុងបាវិត មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត បុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់ និងរបួស ៥នាក់។ រថយន្តដែលបើកបុកបង្គោលភ្លើង រួចក្រឡាប់ធ្លាក់ទឹកប្រឡាយម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-5920 បើកបរដោយជនរងគ្រោះឈ្មោះ គីម ហ៊ា ដែលសមត្ថកិច្ចបង្ហើបថា ជាចៅអធិការវត្ត ក្រួសបានស្លាប់នៅនឹងកន្លែង។ ក្នុងនោះ មានអ្នករួមដំណើរ៤នាក់ ត្រូវបានគេស្គាល់ ឈ្មោះ ជា ចន្ទោ និង២នាក់ទៀតឈ្មោះ សឹុម ភុន ដែលសង្ស័យជាចៅអធិការវត្ត ក្រសាំងជ្រំ បានរងរបួសធ្ងន់ និងឈ្មោះ ជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ។

សមត្ថកិច្ចបានបន្តថា មុនពេលកើត ហេតុរថយន្តបានបើកបរពីកើតមកលិច ក្នុងល្បឿនលឿនហើយក៏រេចង្កូតទៅបុក បង្គោលភ្លើងបណ្តាលឲ្យរថយន្តផ្លោងធ្លាក់ ចូលស្រះទឹកតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះស្លាប់ដែល គេសង្ស័យជាចៅអធិការវត្តត្រូវបានក្រុម គ្រួសារដឹកចេញពីកន្លែងកើតហេតុទៅធ្វើ បុណ្យនៅលំនៅឋាន​។ រីឯអ្នករបួស២នាក់ ត្រូវបានគេដឹកទៅព្យាបាលរបួសនៅមន្ទីរ សម្រាកព្យាបាលផាសុកភាព២បាវិត ។

ករណីគ្រោះថ្នាក់ចរាចរន៍នេះបើតាម មន្ត្រីនគរបាលបង្ហើបឲ្យដឹងថា ការណ៍ដែល នាំឲ្យមានគ្រោះថ្នាក់កើតឡើងដោយសារ​ តែជនរងគ្រោះជាចៅអធិការវត្តទាំង២ និង ព្រះសង្ឃ២អង្គទៀតបើករថយន្តមកពី ច្រៀងខារ៉ាអូខេនៅឯក្រុងបាវិត ហើយ ស្រូតចូលវត្តវិញកុំឲ្យភ្លឺទាន់។ ការស្រូត ដំណើរក្នុងល្បឿនលឿននេះ និងសង្ស័យ អ្នកបើកបរស្រវឹងផងក៏ទៅបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ និងរបួសតែម្តង ។

ជុំវិញការបែកធ្លាយចៅអធិការ២វត្ត និងព្រះសង្ឃ២អង្គទៀតដោះស្បង់ចីពរ លួចទៅច្រៀនសប្បាយផឹកសុីស្រីញីនៅ ក្រុងបាវិតនេះអ្នកយកព័ត៌មាននគរវត្តមិន អាចការពន្យល់ពីប្រធានមន្ទីរធម្មការ និង សាសនាខេត្តបានទេ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ករណីនេះប្រសិនបើ ដូចព័ត៌មានធ្លាយមែននោះមន្ទីរក៏ដូចជា ក្រសួងធម្មការ និងសាសនាត្រូវស្រាវជ្រាវ និងមានវិធានការ ព្រោះធ្វើឲ្យប៉ះពាល់ដល់ សាសនាយ៉ាងធ្ងន់ធ្ងរ ៕ យឹម សុថាន


ចែករំលែក៖