ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន ស្ថិតនៅវិមានសន្តិភាព ក្រុងភ្នំពេញ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បានយកពានរង្វាន់សិល្ប: វប្បធម៌ ហ្វូគុអូកា ឆ្នាំ២០១៧ ពីប្រទេសជប៉ុន មកដល់កម្ពុជាហើយ ជាមួយនឹងជ័យលាភី ដ៏កម្រមួយនេះ កម្ពុជាបានរៀបចំក្បួនដង្ហែស្វាគមន៍ និងអបអរសាទរជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលមហោស្រពចតុមុខ។
ពិធីដង្ហែក្បួន និងអបអរសាទរនាពេលនេះ គឺមានការហែជាក្បួនរថយន្ត និងម៉ូតូ ភ្ជាប់នឹងពាក្យបដាថា «អបអរសាទរនៅ កព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប: វប្បធម៌ហ្វូគុអូកា ពីប្រទេសជប៉ុន ឆ្នាំ២០១៧» និងបដាដែលមានរូប លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ កាន់ចាប៉ីដងវែងផងដែរ។ ការទទួលបានពានរង្វាន់ របស់លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បានធ្វើឡើង ក្រោយពេលដែលចាប៊ីដងវែងខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិ នៃមនុស្សជាតិ។
លោកព្រឹទ្ធាចារ្យកោសល្យ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការពានរង្វាន់ក្រុងហ្វុគុអូកានៃប្រទេសជប៉ុន សម្រេចជ្រើសរើសជាជ័យលាភី នៃពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា ឆ្នាំ២០១៧។
ពានរង្វាន់ ហ្វុគុអូកានេះ បានបង្កើតឡើងនៅឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់កិត្តិយសដល់បុគ្គល ក្រុម ឬស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោ ក្នុងការថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយ លក្ខណៈពិសេសនិងភាពចម្រុះ សំដៅជំរុញការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក និងលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌អាស៊ី៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1470810852967407/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1470794722969020/” width=”600″ height=”400″ onlyvideo=”1″]